adverise with khmeread Aguero 1

Raphael Varane : បើចង់ឈ្នះក្រុម Man City ត្រូវរារាំង Aguero

          Raphael Varane បាន​ព្រមាន​ក្រុម​ Real Madrid ​ថា ពួកគេចាំបាច់ត្រូវ​តែ​រារាំង​កីឡាករ​ Sergio Aguero ប្រសិន​បើពួក​គេ​មិនចង់ឲ្យ​​ក្រុម​​​ Man City  ឆ្លង ចូល​វគ្គ​ផ្តាច់ព្រ័ត្រ​ក្របខណ្ឌ​ឆេម​ពាន​លីក។

          ក្រុម​ជើងឯក​១០​សម័យ​កាល​មួយនេះ​គឺជា​ក្រុមមាន​ប្រៀប​នៅមុន​ការ​ប្រ​កួត​ជើងទី​១​ នៅយប់​ថ្ងៃអង្គារ បន្ទាប់ពី​យក​ឈ្នះ​ក្រុម​ Wolfsburg នៅ​ជុំចុង​ក្រោយ​ ដើម្បីឡើង​មក​​វគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រ។ ប៉ុន្តែ​កីឡាករ​បារាំង Varane ដែល មាន​ភារកិច្ច​ទប់ស្កាត់ Aguero នោះ បាន​ប្រាប់មិត្តរួមក្រុម​ថា ខ្សែប្រយុទ្ធ​អាហ្សង់ ទីនរូបនេះនឹងបំផ្លាញក្តីសុបិន​របស់ពួក​គេ​។ Varane បាននិយាយថា “​គាត់​គឺជា​កីឡាករឆ្នើម”។

          Varane បានបន្តថា “​យើង​ត្រូវតែ​តាម​ឃ្លាំមើល​គាត់ឲ្យ​បាន​ដិតដល់។ យើង​ដឹងពីគុណភាព​របស់គាត់។ ខ្ញុំគិត​ថា យើងមិនត្រូវបណ្តោយឲ្យ​មាន​ចន្លោះ​ប្រហោងនោះទេ ហើយយើងនឹងតាម​រារាំងគាត់”។ Real Madrid កំពុង​បារម្ភ​ពី បញ្ហា​ខុសភាព​របស់កីឡាករ​សំខាន់​ពីរ​រូប​របស់​ខ្លួន ដោយ Ronaldo ខកខាន​ការប្រកួត​ឈ្នះ​ក្រុម Rayo ៣-២ ចំណែក Karim Benzema ត្រូវ​បាន​ប្តូរចេញ​នៅ​តង់ទី​១​ដោយ​សារ បញ្ហារបួស​ភ្លៅ៕

adverise with khmeread
ប្រភព៖ mirror

អ្នកនឹងចូលចិត្ត

មតិយោបល់