adverise with khmeread 1

​ក្មេងប្រុស​មាន​បញ្ហា​វិ​វ​ឌ្ឍ​ខួរក្បាល​រូបនេះ​រំភើបចិត្ត​ដល់​ស្រក់​ទឹកភ្នែក​ពេល​បានឃើញ​ក្រុម​ចម្រៀង​សំណព្វចិត្ត​របស់ខ្លួន​

​    ​វីដេអូ​មួយ​បង្ហាញ​ពី​ក្មេងប្រុស​ម្នាក់​រំភើបចិត្ត​ដល់​ស្រក់​ទឹកភ្នែក​នៅពេល​បានឃើញ​ក្រុម​ចម្រៀង​ក្នុង​ចិត្ត Coldplay ដោយផ្ទាល់ ហើយ​សូម្បីតែ​ក្រុម​ចម្រៀង​ផ្ទាល់​ក៏​ចែករំលែក​វីដេអូ​នេះដែរ​។​

​    ​វីដេអូ​ដ៏​សោកសៅ ដែល​ថត​ដោយ​ឪពុក​របស់​ក្មេង​ឈ្មោះ Luis Vazquez បាន​បង្ហាញថា ក្មេងប្រុស​នេះ​និង​ឱ​ពុក​ម្តាយ​របស់គាត់​ពិតជា​ពេញចិត្ត​ចំពោះ​ការប្រគុំ​តន្ត្រី​នៅ​ទីក្រុង​ម៉ិ​ក​ស៊ិ​កូ នៅ​កីឡដ្ឋាន Foro Sol ដោយ​អម​ជាមួយ​ក្រុម​អ្នកគាំទ្រ​ជាច្រើន​ពាន់​នាក់​។​

​    ​អារម្មណ៍​របស់​ក្មេងប្រុស​នេះ​គឺ​ពោរពេញ​ទៅដោយ​ភាព​ក្តុកក្តួល ខណៈ​គាត់​បាន​ទស្សនា​បទ​ចម្រៀង​ដែល​ពោរពេញ​ទៅដោយ​ការលើកទឹកចិត្ត "Fix You" ដែល​ប្រគុំ​ដោយ​ក្រុម​ចម្រៀង​របស់​ចក្រភព​អង់គ្លេស​មួយ​នេះ​។​

​    ​ឪពុក​របស់​ក្មេង​ដែលមាន​បញ្ហា​ខួរក្បាល​រូបនេះ ក៏បាន​បណ្តោយ​អារម្មណ៍​តាម​កូនប្រុស​របស់គាត់​ផងដែរ ហើយ​គាត់​ក៏បាន​ថើប​ក្បាល​របស់​កូន​ជាមួយ​ក្តី​ស្រឡាញ់​និង​បាន​ច្រៀង​ឱ្យ​គាត់​ស្តាប់​ទៀតផង​។​

​    ​ឪពុក​រូបនោះ​បាន​ផុស​នៅ​បណ្តាញ​អន​ឡាញ​ថា "​នេះ​ជា​អ្វីមួយ​ដែល​ប្រពន្ធ​របស់ខ្ញុំ​និង​ខ្ញុំ​បានសម្រេច​ចិត្ត​ដើម្បី​ចែករំលែក​ជាមួយ​ពិភពលោក​ទាំងមូល​។ អ្នក​ត្រូវតែ​មើល​វា​! វីដេអូ​នេះ​បានបង្ហាញ​អត្ថន័យ​ដ៏​ជ្រាលជ្រៅ​! សូមឱ្យ​ក្រុម #coldplay មើល​វីដេអូ​នេះ​"​។​

​    ​ក្រុម Coldplay បាន​ឆ្លើយតប​ចំពោះ​វីដេអូ​នេះ​នៅលើ​ទំព័រ​បណ្តាញ​សង្គម​ផ្លូវការ​របស់​ពួកគេ​ថា "​រឿង​បែបនេះ​ពិត​ជាមាន​អត្ថន័យ​ណាស់​! ជម្រាបសួរ​លោក Luis និង​កូនប្រុស​ដ៏​គួរឱ្យ​ស្រឡាញ់​របស់លោក​ផង​! ពួកយើង​ពិតជា​ពេញចិត្ត​!"​។​

​    ​វីដេអូ​នេះ​បានធ្វើឱ្យ​មនុស្ស​ទាំងឡាយ​ដែលមាន​បញ្ហា​ខួរក្បាល រំភើបចិត្ត​និង​អ្នកខ្លះ​បានសរសេរថា "​ខ្ញុំ​ត្រូវតែ​និយាយថា នេះ​គឺជា​អ្វីដែល​ខ្ញុំ​តែងតែ​និយាយប្រាប់​ខ្លួន​ខ្ញុំ​និង​មនុស្ស​ផ្សេងទៀត​ដែលមាន​បញ្ញា​ខួរក្បាល​វិ​វ​ឌ្ឍ​មិន​ប្រក្រតី​ថា អ្នក​មិនមែនជា​មនុស្ស​ខ្សោយ​បញ្ហា​នោះទេ​។ អ្នក​គឺជា​អ្នក​! ចូរ​សម្លឹងមើល​ទៅកាន់​ផ្នែក​វិជ្ជមាន​! ខ្ញុំ​អាចធ្វើ​រឿង​ជាច្រើន​ជាមួយ​ភាពលំបាក​របស់ខ្ញុំ​"៕

 

adverise with khmeread
ប្រភព៖ Daily Mail

អ្នកនឹងចូលចិត្ត

មតិយោបល់