សកម្មភាព ៥ ដែលអ្នកត្រូវធ្វើដើម្បីរៀបផែនការ ៥ ឆ្នាំបន្ទាប់របស់អ្នកឲ្យបានល្អ

តើអ្នកចង់សម្រេចអ្វីខ្លះនៅក្នុងរយៈពេល ៥ ឆ្នាំខាងមុខ? ៥ ឆ្នាំអាចហាក់ដូចជាយូរណាស់ប្រសិនបើអ្នកមានផែនការច្បាស់លាស់មួយ និងដឹងនូវអ្វីដែលអ្នកចង់សម្រេចឲ្យបាន ប៉ុន្តែបើគ្មានផែនការ រយៈពេល ៥ ឆ្នាំអាចកន្លងផុតទៅយ៉ាងលឿនបំផុត។  

សូមឆែកមើលសកម្មភាពទាំង ៥ នេះ ដែលអ្នកអាចអនុវត្តតាមដើម្បីជួយធានាបាននូវអនាគតដ៏រីករាយ និងជោគជ័យ។ 

១- ត្រូវសម្រេចចិត្តថាតើអ្នកចង់សម្រេចឲ្យបានអ្វីនៅរយៈពេល ៥ ឆ្នាំបន្ទាប់
ត្រូវសម្រេចចិត្តថាតើអ្នកចង់មានផែនការធ្វើអ្វីសម្រាប់រយៈពេល ៥ ឆ្នាំខាងមុខ។ រាប់ចាប់ពីការចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនរបស់អ្នករហូតដល់ការទិញផ្ទះដំបូងរបស់អ្នក ការរៀបចំផែនការគឺជាផ្នែកដ៏សំខាន់ ដែលធានាឲ្យអ្នកទទួលបាននូវអ្វីដែលអ្នកចង់បាន។ ជីវិតគឺពោរពេញទៅដោយយថាហេតុដែលអាចកើតឡើងជាច្រើន ដូច្នេះអ្នកត្រូវតែដោះស្រាយនូវអ្វីដែលអ្នកចង់សម្រេចឲ្យបាន ដូចនេះទើបអ្នកអាចចាប់ផ្តើមត្រៀមជើងព្រួលធ្វើដំណើរទៅមុខបាន។ អង្គុយចុះរួចកាន់ប៊ិកនិងក្រដាសប៉ុន្មានសន្លឹក រួចសរសេរចម្លើយចំពោះសំណួរទាំងនេះ : តើខ្ញុំចង់សម្រេចបានអ្វី? តើគោលដៅរបស់ខ្ញុំនឹងត្រូវប្រើពេលយូរប៉ុនណាដើម្បីសម្រេចឲ្យបាន? តើអ្វីទៅជារឿងដំបូងគេដែលខ្ញុំត្រូវធ្វើ? 

២- វាយតម្លៃគោលដៅរបស់អ្នករៀងរាល់ខែ
មិនថាអ្នកបានកំណត់គោលដៅរបស់អ្នកតាំងពី ១ សប្តាហ៍មុន ឬ ១០ សប្តាហ៍មុននោះទេ គឺថាវាពិតជាសំខាន់ណាស់ក្នុងការវាយតម្លៃគោលដៅរបស់អ្នកជាប្រចាំ។ ចំណាប់អារម្មណ៍របស់អ្នកអាចប្រែប្រួល ឬអាទិភាពផ្សេងទៀតអាចនឹងលេចរូបរាងឡើង ដូច្នេះត្រូវធ្វើឲ្យប្រាកដថា អ្នកផ្តោតលើអ្វី ដែលនៅតែសំខាន់ចំពោះអ្នក។ ឧទាហរណ៍ជាក់ស្តែង មានពេលមួយអ្នកអាចមានក្តីសុបិនចង់ទិញផ្ទះនៅជនបទ ប៉ុន្តែឥឡូវអ្នកបែរជាស្រឡាញ់ជីវិតមមាញឹកនៅទីក្រុងដែលអ្នកកំពុងរស់នៅទៅវិញ។ អង្គុយចុះរាល់មួយខែម្តង រួចសរសេរចម្លើយចំពោះសំណួរទាំងនេះ : តើគោលដៅនេះនៅតែសំខាន់ចំពោះខ្ញុំដែរឬទេ? តើខ្ញុំមានទឹកចិត្តចង់សម្រេចវាដែរឬទេ? តើខ្ញុំនៅតែស្រឡាញ់នូវគំនិតនេះដែរឬទេ? 

៣- រំឭកគោលដៅរបស់អ្នករៀងរាល់ថ្ងៃ
មនុស្សភាគច្រើនសុទ្ធតែមានគោលដៅរបស់ខ្លួន ប៉ុន្តែមនុស្សជោគជ័យបំផុតតែងរក្សាគោលដៅនៅក្នុងចិត្តរបស់ពួកគេគ្រប់ពេល។ ប្រសិនបើអ្នកពុំសូវគិតអំពីគោលដៅរបស់អ្នក នោះគោលដៅទាំងនោះនឹងរសាត់ឆ្ងាយចេញពីចិត្តរបស់អ្នកបន្តិចម្តងៗ ឬមិនអាចសម្រេចបានតែម្តង។ ទោះយ៉ាងណា គោលដៅទាំងឡាយអាចបែងចែកចេញជាកិច្ចការតូចៗជាច្រើន ដែលធ្វើឲ្យកាន់តែងាយនឹងសម្រេចបាន។ 

ប្រសិនបើអ្នកចង់សម្រេចបានអ្វីមួយយ៉ាងខ្លាំងនោះ អ្នកគួរតែរំឭកពីវាឲ្យបានទៀងទាត់។ ត្រូវសួរខ្លួនឯងរាល់ថ្ងៃ: តើខ្ញុំមានភាពរីកចម្រើនទៅមុខជាមួយនឹងគោលដៅរបស់ខ្ញុំដែរឬទេ? តើខ្ញុំត្រូវសម្រេចកិច្ចការតូចៗបន្ទាប់អ្វីខ្លះដើម្បីឆ្ពោះទៅកាន់តែកៀកនឹងគោលដៅធំរបស់ខ្ញុំ? តើខ្ញុំអាចសម្រេចគោលដៅរបស់ខ្ញុំក្នុងរយៈពេល ៥ ឆ្នាំបានឬក៏អត់? តើខ្ញុំអាចសម្រេចវាបានឆាប់ដែរឬទេ? 

៤- ត្រូវតាំងចិត្តខ្ពស់ដើម្បីគោលដៅនានារបស់អ្នករាល់សប្តាហ៍
រាល់ដើមសប្តាហ៍នីមួយៗ ត្រូវសរសេរនូវអ្វីដែលអ្នកនឹងធ្វើក្នុងសប្តាហ៍នោះដើម្បីប្រឹងប្រែងឆ្ពោះទៅសម្រេចគោលដៅបន្ទាប់របស់អ្នក។ វាមិនចាំបាច់ទាល់តែជាកិច្ចការធំរាល់សប្តាហ៍នោះទេ ទោះបីជាធ្វើកិច្ចការតូចក៏នឹងជួយឲ្យអ្នកមើលឃើញថា ខ្លួនអ្នកកំពុងមានភាពរីកចម្រើនទៅមុខឆ្ពោះទៅរកគោលដៅធំរបស់អ្នករាល់សប្តាហ៍ដែរ។ 

៥- សរសេរចូលនូវរាល់ស្ថានការណ៍នានាដែលអាចកើតឡើង
អង្គុយចុះជាមួយនឹងក្រដាសមួយសន្លឹក និងប៊ិកមួយដើម រួចសរសេររាល់ស្ថានការណ៍ដែលអាចកើតឡើងនានាទាក់ទងនឹងគោលដៅរបស់អ្នក។ វាច្បាស់ជាអាចនឹងមានរឿងអាក្រក់បំផុត និងអស្ចារ្យបំផុតណាមួយកើតឡើង ហើយការកត់ត្រារឿងទាំងអស់នេះចូលក្នុងកំណត់ហេតុនឹងជួយអ្នកឲ្យដោះស្រាយរាល់បញ្ហាដែលអាចកើតឡើងណាមួយ ដែលបានកើតឡើងនៅពេលក្រោយៗទៀត។ ត្រូវសម្រេចចិត្តថាតើអ្នកនឹងធ្វើអ្វីដើម្បីធ្វើឲ្យស្ថានការណ៍នីមួយៗល្អប្រសើរឡើង និងត្រូវសម្លឹងមើលចម្លើយរបស់អ្នកឲ្យបានទៀតទាត់។ 

អ្នកប្រហែលជាមិនអាចគ្រប់គ្រងអនាគតបានពិតមែន ប៉ុន្តែអ្នកអាចគ្រប់គ្រងរបៀបដែលអ្នកដោះស្រាយជាមួយនឹងរាល់អ្វីដែលកើតឡើងចំពោះជីវិតរបស់អ្នក។ ក្នុងរយៈពេល ៥ ឆ្នាំបន្ទាប់ អ្នកប្រហែលជានឹងជួបប្រទះបញ្ហាជាច្រើន ប៉ុន្តែមនុស្សជោគជ័យបំផុតចេះសម្របខ្លួន និង បត់បែនឆ្លងកាត់បញ្ហាទាំងនេះខណៈផ្តោតលើការស្វែងរកដំណោះស្រាយ៕ 

-->
adverise with khmeread