adverise with khmeread Yesung

Yesung សមាជិករបស់ក្រុមចម្រៀង Super Junior នឹងសម្តែងជាលក្ខណៈទោល

តារាចម្រៀង Yesung សមាជិក​របស់​ក្រុម​ចម្រៀង Super Junior បាន​ប្រ​កាស​ឲ្យ​ដឹងពីកាលបរិច្ឆេទ​ប្រគំតន្រ្តីលក្ខណៈ​ទោល​លើក​ដំបូងរបស់ខ្លួន។

Yesung ដែល​បាន​ចេញ​ផ្សាយ​អាល់ប៊ុម​ចម្រៀងទោល​លើក​ដំបូង​ Here I Am កាលពីថ្ងៃទី១៩​ខែ​មេសានោះ បានប្រកាស​ឲ្យ​ដឹងជា​ផ្លូវ​ការអំពី​កម្មវិធីប្រគំ​តន្ត្រី​នៅ​ខែមិថុនា។​ តារាចម្រៀងរូបនេះ​ត្រូវ​បាន​ជ្រើសរើស​ជា​តារា​ចម្រៀងទី​៥​ ដែលត្រូវ​សម្តែងនៅ​ក្នុងកម្មវិធី The Agit ។

Yesung មានអ្នក​គាំទ្រ​ច្រើន​តាមរយៈ​ការសម្តែង​របស់ខ្លួន ហើយ​អ្នក​គាំទ្រ​ចង់ឃើញ​ទេពកោសល្យ​បន្ថែមទៀត​របស់​តារា​ចម្រៀងរូបនេះ​ តាម​រយៈ​កម្មវិធី​ប្រគំតន្ត្រី​។

          កម្មវិធីប្រគំតន្ត្រីនេះ គឺជា​កម្មវិធីប្រគំតន្រ្តី​ទោល​លើក​ដំបូង​របស់ Yesung ​ចាប់តាំងពី​ការបង្ហាញមុខ​លើក​ដំបូង​ជាមួយ​ក្រុម Super Junior ក្នុងរយៈ​ពេល​១១​ឆ្នាំមកហើយ៕

adverise with khmeread
ប្រភព៖ koreaboo

អ្នកនឹងចូលចិត្ត

មតិយោបល់