adverise with khmeread Fe64e1c5 9019 4dce b82c b5d279225493

ឃាត់​ស្ត្រី​២​នាក់​បញ្ជូនទៅ​តុលាការ ពូកែ​ខាង​បើក​លេង​ហ្គេម​ពង្វក់​ក្មេង​

     ភ្នំពេញ ៖ ស្ត្រី​២​នាក់​ដែលជា​អ្នកលក់​និង​កត់​ពង់​ហ្គេម​ត្រូវបាន​ប៉ូលិស​ខណ្ឌទួលគោក​ឃាត់ខ្លួន​នៅវេលា​ម៉ោង​០៦ ​និង​១៥​ព្រឹក​ថ្ងៃទី២៦ ​ខែមេសា​ ឆ្នាំ​២០១៦​នេះ​នៅ​ចំណុច​ផ្ទះ​លេខ​៤៨B​ ផ្លូវ​លេខ​៣៣៦ ​ក្នុង​សង្កាត់​ផ្សារ​ដើម​គរ ​ខណ្ឌទួលគោក​ និង​ដកហូត​ទូ​ហ្គេម​មួយចំនួន។​

     ប៉ូលិស​និយាយថា កម្លាំងចម្រុះ​របស់​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋ​បាល​ខណ្ឌទួលគោក​បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​បើក​ល្បែង​ប្រភេទ​ហ្គេម​ស៊ី​សង​មួយកន្លែង​នៅ​ចំណុច​ផ្ទះ​លេខ​៤៨B ​ផ្លូវ​លេខ​៣៣៦​ ក្នុង​សង្កាត់​ផ្សារ​ដើម​គរ​ ខណ្ឌទួលគោក​។​

      ប្រ​ត្តិ​ប​ត្តិ​ការ​ខាងលើនេះ​យើង​រកឃើញ​ទូ​ហ្គេម​បាញ់​ត្រី​ចំនួន​២​ទូ និង​ទូ​វាយ​ពង់​ប្រភេទ​បៀរ​ចំនួន​២១​ទូ​(​ខូច​១០​ទូ ដំណើការ​១១​ទូ​) និង​ឃាត់ខ្លួន​ស្ត្រី​២​នាក់​ដែលជា​អ្នកលក់ ​និង​កត់​ពង់​ក្នុង​ទីតាំង​ខាងលើ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់