adverise with khmeread 1

​ជីវិត​សុខ​ស្រួល​! Beckham ថត​ស្ប៉ត​ពាណិជ្ជកម្ម​នៅ​នាវា​កម្សាន្ត​ដ៏​ប្រណិត​តម្លៃ ៤០ លាន​ផោន​

​    ​គាត់​ចូលនិវត្តន៍​ពី​បាល់ទាត់​កាលពី​ឆ្នាំ ២០១៣ ប៉ុន្តែ David Beckham នៅតែ​ប្រឹងប្រែង​ធ្វើការ​ក្រោម​ពន្លឺ​ថ្ងៃ​នៅលើ​នាវា​កម្សាន្ត​ដ៏​ប្រណិត​មួយ​នៅ​សហរដ្ឋអាមេរិក​។​

​    ​បុរស​កូន​បួន​រូបនេះ​ត្រូវបាន​ប្រទះឃើញ​កំពុង​ថត​ពាណិជ្ជកម្ម​នៅលើ​នាវា​ដ៏​ធំ​ដែលមាន​តម្លៃ ៤០ លាន​ផោន​និង​ប្រវែង​ជិត ៧០ ម៉ែត្រ នៅ​កំពង់ផែ SeaFair ក្នុង​ទីក្រុង Miami ខណៈ​ត្រូវបាន​ឡោមព័ទ្ធ​ទៅដោយ​ក្រុមការងារ​និង​តារា​ម៉ូ​ដែល​ដ៏​ស្រស់ស្អាត​ម្នាក់​។​

​    ​ជាមួយ​ដៃ​កំពុងកាន់​កែវស្រា លោក David វ័យ ៤០ ឆ្នាំ ប្រហែលជា​ថត​ពាណិជ្ជក​ម្ម​ឱ្យ​ស្រា​វី​ស្គី Haig Club ដោយ​អម​ជាមួយ​មិត្ត​ជិតស្និត​របស់គាត់​និង​អ្នកគ្រប់គ្រង​ផ្នែក​កម្សាន្ត​លោក Simon Fuller​។​

​    ​ការរៀបចំ​ថត​ស្ប៉ត​នេះ​គឺ​បង្ហាញ​ពី​ពិធីជប់លៀង​ដ៏​ក​គ្រឹក​ក​គ្រេង​មួយ​នៅ​នាវា ដោយ​លោក David មាន​ឈុត​ថត​ជាមួយ​តារា​សម្តែង​សក់​ពណ៌​ទង់ដែង​ក្នុង​ឈុត​រ៉ូ​ប​ពណ៌​ខ្មៅ​ដ៏​ស្រស់ស្អាត​ម្នាក់​៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់