adverise with khmeread F410df18 0440 4caf b3c0 d291454a100d

បុរស​ម្នាក់​ពុល​ត្រី​កំពត​ស្លាប់​

     កណ្តាល ៖ មាន​ករណី​បុរស​ម្នាក់​ពុល​ត្រី​កំពត​នា​ថ្ងៃទី​២៥ ​មេសា​ ឆ្នាំ​២០១៦ ម៉ោង​៤​ល្ងាច​នៅ​ចំណុច​ផ្ទះ​ជនរងគ្រោះ  ក្នុង​បរិវេណ​ឡឥដ្ឋ​ផា​ច លាង​ស្រេង ភូមិ​ឈើទាល ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្ដាល ហើយ​បាន​ស្លាប់​នៅពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​នៅ​ម៉ោង​៦​យប់។ លុះ​ព្រឹក​ថ្ងៃទី​២៦​មេសា​នេះ​ទើប​សមត្ថកិច្ច​ចុះ​ធ្វើ​កោសល្យ​ពិច័យ​។​

     ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ឈិន នាង ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ នៅ​ភូមិ​ទួល​ក្រសាំង ឃុំ​សិត្បូ ស្រុក​ស្អាង ខេត្តកណ្ដាល​។ សព្វថ្ងៃ​ស្នាក់នៅ​ឡឥដ្ឋ​ផា​ច​លាង ស្រេង​ភូមិ​ឈើទាល ឃុំ​ព្រែក អញ្ចាញ​ស្រុក​មុខកំពូល​ខេត្តកណ្ដាល មុខរបរ កម្មករ​ឡឥដ្ឋ​។​

     ប៉ូលិស​បន្តថា នៅ​ថ្ងៃកើតហេតុ​វេលា​ម៉ោង​០៩​ព្រឹក​ជនរងគ្រោះ​និង​ប្រពន្ធ​របស់ខ្លួន ឈ្មោះ ​គិ​ប ច្រឹប ​បាននាំគ្នា​ទៅរកត្រី​នៅ​ចំណុច​បឹង​ព្រែក​អញ្ចាញ​រហូតដល់​ម៉ោង​១២​ទើប​ត្រឡប់មក វិញ​បាន​ត្រី​បន្តិច​ប​ន្ទូ​ច​ និង​ត្រី​កំពត​ចំនួន​០៦​ក្បាល។​

     ពេលមកដល់​ផ្ទះ​ជនរងគ្រោះ​ បាន​យក​កំពត​ទៅ​ដុត​ហូប​ក្នុងពេលនោះ​ប្រពន្ធ​ជនរងគ្រោះ​បាន​ប្រាប់ ជនរងគ្រោះ​ថា​"​កុំ​ហូប​កំពត​អី ព្រោះ​កំពត​នេះ​ភ្នែក​ឡើង​ក្រហម​ប្រយ័ត្ន​ពុល​"​។ តែ​ជនរងគ្រោះ​មិន​ស្ដាប់ ក៏យក​កំពត​ទាំង​០៦​នោះ​ដុត​ហើយ​ហូប​។​

     ក្រោយពេល ហូប​រួច​ក៏​ទៅ​ដេក​នៅលើផ្ទះ ប្រពន្ធ​មិនបាន​ចាប់អារម្មណ៍​មើល​ជនរងគ្រោះ​ទេ។ រហូតដល់​ម៉ោង​៤​ល្ងាច​ជនរងគ្រោះ​បាន​ស្រែកហៅ​ប្រពន្ធ​ឲ្យ​ជួយ​លើកឡើង​បត់ជើង ហើយ​បាន​ប្រាប់​ប្រពន្ធ​ថា​"​អញ​ឈឺ​ចុកចាប់ អស់​ពេញ​ទាំង​ខ្លួន អញ​ពុល​កំពត​ហើយ​"។​

     ពេលនោះ ប្រពន្ធ​ជនរងគ្រោះ​បាន​ហៅ​អ្នកជិតខាង​ឲ្យ​យក​ជនរងគ្រោះ​ទៅ​ព្យាបាល​នៅ​ពេទ្យ​ព្រែក​អញ្ចាញ។ លុះដល់​ម៉ោង៦​ព្រលប់ជនរងគ្រោះ ​បាន​ដាច់​ខ្យល់​ស្លាប់ នៅក្នុង​មន្ទីរពេទ្យ​តែម្ដង​។​

     បន្ទាប់មក​ទើប​ក្រុមគ្រួសារ​នាំ​សព​មក​តម្កល់ទុក​នៅ​វត្ត​ព្រែក អញ្ចាញ​ដើម្បី​ធ្វើបុណ្យ​។​ នៅ​ថ្ងៃទី​២៦​ ខែមេសា​ ឆ្នាំ​២០១៦ ​វេលា​ម៉ោង​០៨​ និង​៣០​នាទី​ទើប​ផ្នែក​ជំនាញ​សហការ​ជាមួយ​​ប៉ុស្តិ៍​និង​អាជ្ញាធរ​ឃុំ​ចុះ​ធ្វើការ​ពិនិត្យ​សាកសព​ឃើញថា​ ៖ លើ​ខ្លួន​សាកសព​ពុំមាន​ស្លាកស្នាម​អ្វី​កត់សំគាល់ និង​ពាក់ព័ន្ធ​បទល្មើស​ព្រហ្មទណ្ឌ បានប្រគល់​សព​ជូន​ឈ្មោះ​ គិ​ន ​ច្រឹប ត្រូវជា​ប្រពន្ធ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់