adverise with khmeread 8c0afabd e989 4045 b44e fb8566240810

ម៉ែ​យ៉ែម​ម្នាក់​ត្រូវបាន​ឃាត់ខ្លួន​ និង​នារី​បម្រើ​ផ្លូវភេទ​៧​នាក់​ត្រូវបាន​រំដោះ​

     ភ្នំពេញ ៖ ម៉ែ​យ៉ែម​ម្នាក់​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​និង​នារី​បម្រើ​ផ្លូវភេទ​៧​នាក់​ត្រូវបាន​រំដោះ​ចេញពី​ភក់ជ្រាំ នា​ថ្ងៃទី​២៥ មេសា ២០១៦ វេលា​ម៉ោង​៥​កន្លះ​ល្ងាច​នៅ​ហាង​ម៉ាស្សា​យីហោ​ស្រី​វី ស្ថិតនៅ​ផ្ទះ​លេខ​១០ ផ្លូវ​១០៩​ភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

    ​ ប៉ូលិស​និ​យាយ​ថា ប៉ូលិស​កា​រិ​យា​ល​យ័​ប្រឆាំង​ការជួញដូរ​មនុស្ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចុះបង្ក្រាប​ជាក់ស្តែង​ករណី​សញ្ចារកម្ម​ជ្រោក​ក្រោម​ផ្លាក​យីហោ​ម៉ាស្សា ក្រោម​ការដឹកនាំ​ដោយ​ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​បាន​ឃាត់ខ្លួន​ស្ត្រី​ម្ចាស់ផ្ទះ​ម្នាក់ ឈ្មោះ​កែវ ចាន់​ធឿន អាយុ​២៥​ឆ្នាំ​និង​អ​ញ្ចើ​ញ​នារី​ម៉ា​ស្សា​រួមភេទ​ចំនួន​៧​នាក់មក​សាកសួរ ព្រមទាំង​ដកហូត​បាន​វត្ថុតាង​ស្រោមអនាម័យ​ប្រើ​រួច​និង​មិនទាន់បាន​ប្រើ​មួយចំនួន​,​សៀវភៅ​កត់ត្រា​មួយ​ក្បាល។​

     បច្ចុប្បន្ន​បាន​កសាង​សំនុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចំណែក​នារី​ម៉ាស្សា​រួមភេទ​បញ្ជូនទៅ​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់