adverise with khmeread E91beb23 ac09 4223 b8b7 2cae5b371d42

រូប​បដិមាករ​ដាច់​ក្បាល​មួយ​ព្រះអង្គ ត្រូវបាន​អាជ្ញាធរ​មូលដ្ឋាន​ប្រគល់ជូន អាជ្ញាធរ​អ​ប្សា​រា​

     សៀមរាប ​៖ នៅ​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៦ រូប​បដិមាករ ដាច់​ព្រះ​កេស​មួយ​ព្រះអង្គ​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះ ឃើញ​នៅលើ​ដំនរ​ដី​ចាក់​បាត​ផ្ទះ ហើយ​បាន​រាយការណ៍​មក​សមត្ថកិច្ច  បន្ទាប់មក​បាន​ប្រគ​ល់​ឱ្យ​អាជ្ញាធរ​អ​ប្សា​រា។​

      មន្ត្រី​ប៉ូល​ស​ប៉ុស្តិ៍​រដ្ឋបាល​ក្តី​រុណ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក បាន​ឲ្យ​ដឹងថា រូប​បដិមាករ​ខាងលើនេះ ត្រូវបាន​ឈ្មោះ ឡា​ត់ យ៉​ន ភេទ​ស្រី អាយុ​៤២​ឆ្នាំ មុខរបរ​ធ្វើស្រែ រស់​នៅ​ក្នុងភូមិ​តាប៉ាង ឃុំ​ក្តី​រុន ស្រុក​ពួក ខេត្តសៀមរាប បាន​ជួល​អេ​ស្ការ​វ៉ា​ទ័​រ​ជីកដី​ពី​បាត​ត្រពាំង មកចាក់​បាត​ផ្ទះ ក៏បាន​ប្រទះឃើញ រូប​បដិមាករ ហើយ​ម្ចាស់ផ្ទះ បានប្រគល់​ជូន​លោកនាយ​ប៉ុស្តិ៍​រដ្ឋបាល​ក្តី​រុន។​

      ក្រោយពី​ទទួលយក​នូវ​រូប​បដិមាករ​នេះ​រួចមក លោកនាយ​ប៉ុស្តិ៍​រដ្ឋបាល និង​លោក​មេភូមិ លោក​មេឃុំ រួមទាំង​ប្រជាពលរដ្ឋ បានប្រគល់​រូប​បដិមាករ បន្តទៅ​អាជ្ញាធរ​អ​ប្សា​រា ដែល​ដឹក​នាំ​ដោយ​លោក ឈាន រដ្ឋា  ដើម្បី​យកទៅ​រក្សា​ទុកជា​សម្បត្តិ​រួម​។​

      សូមបញ្ជាក់​ផងដែរ​ថា រូប​បដិមាករ ដាច់​ក្បាល​នេះ មាន​កំពស់​៣៧​សង់ទីម៉ែត្រ និង​មាន​ទម្ងន់​៥.៦​គីឡូក្រាម​។ នេះ​ជាការ​ភ្ញាក់រលឹក​របស់​បងប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា​អាជ្ញាធរ​មូល​ដ្ឋាន ដែល​ចង់​អភិរក្ស​ទុក​នូវ​វត្ថុ​បុរាណ ដែលជា​កេរ្តិ៍ ដំណែល​របស់​បុព្វបុរស់​ខ្មែរ យើង​ដែល​បាន​បន្សល់ទុក​នា​សម័យមុន​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់