adverise with khmeread 52186ba2 fb36 4e42 aa49 35ee6691c9e4

ឃាត់​បុរស​២​នាក់​ជាមួយ​ថ្នាំញៀន​១០​កញ្ចប់​នៅ​រលាប្អៀរ​

     កំពង់ឆ្នាំង ៖ បុរស​២​នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​រលាប្អៀរ ឃាត់ខ្លួន​នៅ​ថ្ងៃទី២៥ ​ខែមេសា​ ឆ្នាំ២០១៦ វេលា​ម៉ោង​១​រសៀល​នៅ​ចំណុច​ផ្ទះ​ឈ្មោះ រស់ ស៊ីថុន ​ភេទ​ប្រុស ស្ថិត​ក្នុងភូមិត្រពាំង​ពោធិ៍ ឃុំ​ពង្រ ស្រុក​រលាប្អៀរ បាន​សហការ​ជាមួយ​ប៉ូលិស​ការិយាល័យ​គ្រឿង​ញឿ​ន​ខេត្ត ចុះបង្ក្រាប​មុខសញ្ញា​ជួញដូរ រក្សា ទុក ចែកចាយ​សារធាតុ​ញៀន​ខុស​​ច្បាប់។​

     ប៉ូលិស​និយាយថា ជនសង្ស័យ​ចំនួន​០២​នាក់ ៖ ១-​ឈ្មោះ ហ៊​ន ចាន់​ហឿន​ ភេទប្រុស អាយុ​១៩​ឆ្នាំ​ និង​២-​ឈ្មោះ កូយ សុ​ភារៈ ​ភេទប្រុស អាយុ ២០ឆ្នាំ​ អ្នក​ទាំង០២នាក់ រស់នៅ ភូមិភ្នំ​តូច ឃុំពង្រ ស្រុក​រលាប្អៀរ។​

​      ដកហូត វត្ថុតាង ម្សៅ​ក្រាម ស​ថ្លា ចំនួន១០​កញ្ចប់​តូច ម៉ូតូ២​គ្រឿង កាំបិតប៉័ងតោ​២ និង​ឧបករណ៍​ជក់​មួយចំនួន រួច​បញ្ជូនទៅ​ខេ​ត​ត​ចាត់ការ​បន្ត​តាម​នីតិវិធី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់