adverise with khmeread 1

​គំនិត​ប្លែក​! ដោយ​សម្បូរ​អ្នកអាន​សៀវភៅ​ពេក ឥឡូវ​ជប៉ុន​បង្កើត​សណ្ឋាគារ​សៀវភៅ​តែម្តង​!

    ​មនុស្ស​មួយចំនួន​ប្រហែលជា​ចូលចិត្ត​សៀវភៅ ហើយ​ខ្លះទៀត​បាន​ដេកលក់​ដោយសារ​ពួកវា​ទៀតផង​។ ហាង​លក់​សៀវភៅ Book and Bed Tokyo ដែលជា​សណ្ឋាគារ​សៀវភៅ មាន​ទីតាំងនៅ​ជាន់​ទី​ប្រាំពីរ ក្នុង​សង្កាត់ Ikebukuro ទីក្រុង​តូ​ក្យូ ដែល​បាន​បើ​ទ្វារ​ស្វាគមន៍​ភ្ញៀវ​មក​ដេក​អាន​សៀវភៅ​កាលពី​ថ្ងៃទី ៥ ខែវិច្ឆិកា គឺ​កន្លែង​ដ៏​ពិសេស​បំផុត​សម្រាប់​អ្នក​ចូលចិត្ត​អាន​សៀវភៅ​។ រចនា​ដោយ​ការិយាល័យ Makoto Tanijiri និង Ai Yoshida ហាង​លក់​សៀវភៅ​នេះ​បាន​ក្លាយជា​កន្លែង​ដ៏​ពិសេស​បំផុត​ដើម្បី​ដេក​សន្ធឹង​និង​អាន​សៀវភៅ​ល្អៗ​។​

​    ​បន្ទប់ "​ខ្នាតតូច​" មាន​ទំហំ ២០៥ គុណ ៨៥ សង់ទីម៉ែត្រ និង​បន្ទប់ "​ស្តង់ដារ​" មាន​ទំហំ ២០៥ គុណ ១២៩ សង់ទីម៉ែត្រ​។ តម្លៃ​ស្នាក់នៅ​មួយ​ល្ងាច​គឺ ៣២ ទៅ ៥០ ដុល្លារ ផ្អែកលើ​ទំហំ​បន្ទប់​។​

​    ​ហាង​នេះ​មាន​សៀវភៅ​សរុប​ចំនួន ១៧០០ ក្បាល បូក​បញ្ចូល​ទាំង​ភាសា​អង់គ្លេស​និង​ជប៉ុន ប៉ុន្តែ​សណ្ឋាគារ​នេះ​មាន​គម្រោង​បន្ថែម​សៀវភៅ​ដល់​ទៅ ៣០០០ ក្បាល​៕​

adverise with khmeread
ប្រភព៖ Panda

មតិយោបល់