adverise with khmeread Ce3a5629 291f 4641 bf9a 470f6c6fdd69

ឃាត់​បុរស​ម្នាក់​តាម​ដីកា​ពីបទ​បង្ក​របួស​ដោយ​ចេតនា

     ព្រៃវែង ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​កំពង់ត្របែក​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​២៦ ខែ​មេសា​ ឆ្នាំ២០១៦ ​វេលា​ម៉ោង​១០ ​និង៣០​នាទី ​នៅ​ចំណុច​ភូមិ​តាអោ​ង ឃុំ​អ​ន្សោ​ង ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង តាម​ដីកា​តុលាការ​ពីបទ​បង្ក​របួស​ដោយ​ចេ​នា។​

      ប៉ូ​លិស​និយាយថា កម្លាំង​អធិការដ្ឋាន​ប៉ូ​លិ​ស​ស្រុក​កំពង់​ត្របែក​បាន​អនុវត្តតាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​លេខ​54//2011​ចុះថ្ងៃទី៣១ ខែ​មីនា ឆ្នាំ​២០១១ ​របស់លោក សុខ កល្យាណ ចៅក្រម​ស៊ើ​ប​សួរ​សាលាដំបូង​ខេត្តព្រៃវែង​បាន​ចាប់ខ្លួន​ឈ្មោះ​ ស៊ា​ង ចន្ថា ភេទ​ប្រុស អាយុ២៦​ឆ្នាំ​
​នៅ​ភូមិតាអោ​ង ឃុំ​អ​ន្សោ​ង ស្រុក​កំពង់ត្របែក ពីបទ​បង្ក​របួស​ដោយ​ចេតនា​ដែល​បាន ប្រព្រឹត្ត​កាលពី​ថ្ងៃទី០៩ ខែ​ធ្នូ ​ឆ្នាំ​២០១០​នៅ​ចំនុច​ភូមិ​សំ​ប៊ួ​រ ឃុំ​អ​ន្សោ​ង​ ស្រុក​កំពង់ត្របែក​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់