Cbnwwatvaaa mae

មិនត្រូវ​កម្តៅ​អាហារ ៧ មុខ​នេះ​ឡើងវិញ​ឡើយ វា​អាច​បំពុល​គ្រួសារ​លោកអ្នក​បាន​!

​    ​នៅពេល​សល់​អាហារ យើង​តែង​យកមក​កម្តៅ​ឡើងវិញ​ទុក​ហូប​ជា​លើក​ទី​ពីរ​ឬ​ទី​បី ជាពិសេស​ប្រសិនបើ​វា​ជា​ប្រភេទ​អាហារ​ឆ្ងាញ់​។ ទោះយ៉ាងណា អាហារ​ខ្លះ​មាន​សុវត្ថិភាព បន្ទាប់ពី​កម្តៅ​សាជាថ្មី និង​អាហារ​ខ្លះទៀត​មិនអាច​ហូប​ឡើងវិញ​បានទេ និង​អាចធ្វើឱ្យ​ខូច​សរីរាង្គ​របស់​យើង​។ វា​អាច​ពិបាក​នឹង​ជឿថា​អាហារ​ល្អ​ដល់​សុខភាព​មួយចំនួន នៅពេល​កម្តៅ​ឡើងវិញ អាចមាន​គ្រោះថ្នាក់​ដល់​យើង ប៉ុន្តែ​អាហារ​ទាំងនេះ​បាន​បាត់បង់​សារធាតុចិញ្ចឹម​របស់​វា បន្ទាប់ពី​យើង​កម្តៅ​វា​ឡើងវិញ​។ អាហារ​ទាំង ៧ ខាងក្រោម​នេះ​មិនអាច​យកមក​កម្តៅ​ឡើងវិញ​បានឡើយ សូវ​បោះចោល​វា​ល្អ​ជាង​៖

​    ​១. ស្ពៃ​ស្ពី​ណា​ច់ (Spinach)
​    ​ការ​កម្តៅ​វា​ឡើងវិញ​ពិតជា​មិន​សុវត្ថិភាព​ឡើយ​។ ស្ពៃ​នេះ​គួរតែ​ទទួល​ភ្លាម​បន្ទាប់ពី​ឆ្អិន​។ មូលហេតុ​គឺ​សារជាតិ Nitrate ប្រែក្លាយ​ទៅជា Nitrite ដែល​ធ្វើឱ្យ​ស្ពៃ​នេះ​អាច​បំពុល​រាងកាយ​បាន​។ 

​    ​២. ស្ពៃ​ចិន (Celery) ឬ ខិ​ន​ឆាយ​ធំ​
​    ​មូល​ហេតុដែល​មិនអាច​កម្តៅ​ឡើងវិញ​គឺ​ដូចជា​ករណី​ស្ពៃ​ស្ពី​ណា​ច់​ដែរ ដោយសារ​ជាតិ Nitrate ប្រែក្លាយ​ទៅជា Nitrite ដែល​បំពុល​រាងកាយ​។ 

​    ​៣. ឆៃថាវ​
​    ​ហេតុផល​គឺ​ដូច​បន្លែ​ពីរ​ខាងលើ​ដែរ​។​
​    ​
​    ​៤. ដំឡូងបារាំង​
​    ​ដំឡូងបារាំង​មាន​ប្រយោជន៍​ណាស់ ព្រោះ​វា​ផ្តល់នូវ​អត្ថប្រយោជន៍​សុខភាព​ច្រើន​។ ប៉ុន្តែ អត្ថប្រយោជន៍​ទាំងនេះ​នឹង​រលាយ​អស់​ពេល​យកមក​កម្តៅ​ឡើងវិញ និង​បង្ក​គ្រោះថ្នាក់​ដល់​រាងកាយ​។​

​    ​៥. ស៊ុត​
​    ​ការ​កម្តៅ​ស៊ុត​ចៀន ឬ​ស៊ុត​ស្ងោ​ឡើងវិញ​ពិត​ជាមាន​គ្រោះថ្នាក់​ខ្លាំង​ដល់​សុខភាព ដូច្នេះ​សូមកុំ​កម្តៅ​វា​ឱ្យសោះ​។ 

​    ​៦. មាន់​
​    ​មាន់​កម្តៅ​ឡើងវិញ​អាច​បង្កបញ្ហា​រំលាយ​អាហារ​ក្នុង​រាងកាយ​។ លោកអ្នក​គួរ​ទទួលទាន​វា​ទាំង​ត្រជាក់ មិនចាំបាច់​កម្តៅ​ឡើងវិញ​ទេ​។ 

​    ​៧. ផ្សិត​
​    ​ផ្សិត​អាច​ពិសា​ទាំង​ត្រជាក់​និង​ក្តៅ​បាន ប៉ុន្តែ​មិនអាច​យកមក​កម្តៅ​ឡើងវិញ​នោះឡើយ​។ លោកអ្នក​នឹង​ប្រឈម​ហានិភ័យ​នៃ​ជំងឺ​បេះដូង និង បញ្ហា​រំលាយ​អាហារ​ពេល​កម្តៅ​ឡើងវិញ​៕

ប្រភព៖ ណេ​ត​ឆឺ​រ៉​ល​មេ​ឌី​ស៊ីន​វើ​ល​

អ្នកនឹងចូលចិត្ត

មតិយោបល់