adverise with khmeread 38bbc46d 2606 425f b530 0141cafe5d19

ក្រុមចោរប្លន់​ប្រដាប់​ដោយ​ដាវ​សា​ម៉ូ​រៃ កាប់​ប្លន់​យក​ម៉ូតូ ​MSX​ មួយគ្រឿង​(មានវីដេអូ)

     ភ្នំពេញ ៖ ក្រុមចោរប្លន់​ប្រើ​ដាវ​សា​ម៉ូ​រៃ​គ្រប់​ដៃ​មាន​គ្នា​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង បាន​ដេញ​កាប់​ប្រហារ​មកលើ​ជនរងគ្រោះ​ម្នាក់ បណ្តាលឱ្យ​រងរបួស​រួច​ប្លន់​យក​ម៉ូតូ​ MSX​​ មួយគ្រឿងទៅ​បាត់​។​

      អំពើ​ប្លន់​ខាងលើនេះ​កើតឡើង​កាលពី​វេលា​ម៉ោង៩ ​និង​៣០​នាទី​យប់​ថៃ្ង​ទី២៦ ខែមេសា ឆ្នាំ២០១៦ នៅ​ចំណុច​ក្នុង​វត្ត​នាគ​គ​វ​ន្ត័ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក។​

      ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​ឃើញយុវជន​ម្នាក់ បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ​MSX ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​1CZ-7538 បាន​ជិះ​ធ្វើដំណើរ​ចេញពីរ​ផ្ទះជួល​នៅ​ម្តុំ​ស្តុ​ប​ចំការមន ហើយ​មកជួប​មិត្ត​ភក្ត្រ​ផឹក​កាហ្វេ នៅ​ម្តុំ​កាំ​កូ​ស៊ី​ធី  ឈ្មោះ ឆាត ​លីកា។​

      ពេល​ត្រឡប់ទៅផ្ទះ​វិញ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ធ្វើដំណើរ​តាមផ្លូវ​លេខ ៦០៨ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​។ ស្រាប់តែ​មកដល់​ចំណុចកើតហេតុ ក៏មាន​ក្រុមចោរ​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង ប្រដាប់​ដោយ​ដាវ​សា​ម៉ូ​រៃ​គ្រប់​ដៃ​បាន​ដេញ​កាប់​ប្លន់​យុវជន​រងគ្រោះ​រហូតមក​ដល់​ចំណុច​ក្នុង​វត្ត​នាគ​គ​វ​ន្ត័ ធ្វើឱ្យ​ជនរងគ្រោះ​ដូ​ល​ម៉ូតូ ហើយ​ត្រូវ​ក្រុមចោរ​កាប់​ប្រហារ​ត្រូវ​មួយ​កាំបិត​បណ្តាលឱ្យ​របួស​ដៃ​ម្ខាង ធ្ងន់​ហូរឈាម​ស្រោច​ខ្លួន​។​

       ភ្លាមៗ​នោះ​ជនសង្ស័យ​ក្នុងចំណោម​បក្ខ​ពួកគេ​នោះ ក៏​មក​លើក​ម៉ូតូ​របស់​ជនរងគ្រោះ​ជិះ​ទៅ​បាត់​តែម្តង។​

       ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ​ឈ្មោះ ប៉ែ ឡេង​ហួត អាយុ​២១ឆ្នាំ មុខរបរ​ធ្វើ​ការអោយ​ក្រុមហ៊ុន ស្នាក់​ផ្ទះជួល​នៅ​ម្តុំ​ស្តុ​ប​ចំការមន សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន។​

        បន្ទាប់ពី​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​ប្រជាពលរដ្ឋ​ម្តុំ​នោះ​ជួយ​ដឹក​តាម​ម៉ូតូ​យកមក​ព្យាបាល​នៅ​មន្ទីរពេទ្យ​លោកសង្ឃ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់