adverise with khmeread 13115363 962891017159147 278800109 n

បុរស​ម្នាក់​ត្រូវ​រថយន្ត​កុង​តឺ​នឺ​កិន​ស្លាប់​យ៉ាង​រន្ធត់​

     ភ្នំពេញ​ ៖ រថយន្តហ៊ីយ៉ាន់ដាយប្រភេទយីឌុបដឹកទំនិញមួយខណៈពេលដែលបែកកង់មុខខាងឆ្វេង បានបន្ថយល្បឿនអែបស្តាំត្រូវបុរសម្នាក់ជិះម៉ូតូ វ៉ាក់អើដួលទៅបុកពីក្រោយខ្ទាតមនុស្សចូលក្រោមកង់កិនបណ្តាលឱ្យស្លាប់ភ្លាម។

     គ្រោះថ្នាក់នេះកើតឡើងកាលពីវេលាម៉ោង ៩និង២០នាទីយប់ថ្ងៃទី ២៦ មេសា ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៣ មុខវត្តអង្គត្រគៀត ភូមិក្រាំងដូនទៃ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

     ប៉ូលិសនិយាថា​ ជនរងគ្រោះឈ្មោះ យ៉ែម  យន្ត័ អាយុ ៤១ មុខរបរកម្មករសំណង់ស្នាក់នៅផ្ទះជួលភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ​​ និងមានស្រុកកំណើតនៅភូមិទឹកជូរ ឃុំអង្គររាជ ស្រុកព្រះស្តេច ខេត្តព្រៃវែង។

​     តាមប្រភពព័ត៍មានពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគេឃើញរថយន្តម៉ាកហ៊ីយ៉ាន់​ដាយប្រភេទយីឌុបដឹកទំនិញពណ៍សពាក់ស្លាកលេខតាកែវ 3A-0282 បើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវជាតិលេខ៣ ទិសដៅពីត្បូងទៅជើង។

​     ចំណែកជនរងគ្រោះជិះម៉ូតូម៉ាក Wave S C125 ពាក់ស្លាកលេខភ្នំពេញ2CU-8872 ជិះទិស​ដៅស្របគ្នាជាមួយរថយន្ត។ ខណៈមកដល់ចំណុចកើតហេតុរថយន្តបាន បែកកង់ខាងឆ្វេង ហើយរថយន្តបានបន្ថយល្បឿន អ៊ែបស្តាំ ជាហេតុធ្វើឱ្យបុរសរងគ្រោះដែលជិះម៉ូតូវ៉ាក់អើ ដួលអូសខ្ទាតចូលក្រោមកង់បណ្តាលឱ្យកិនចំពាក់កណ្តាលខ្លួនស្លាប់ភ្លាម ហើយម៉ូតូបានទៅបុកផ្ទប់ពីក្រោយរថយន្តបន្ទាប់មកបាន រឺយ៉ែរថយក្រោយបន្តិចទើបអ្នកបើករថយន្ត​លោត​​ចុះរថយន្តរត់គេចខ្លួនបាត់។

     ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានធ្វើការវាស់វេង នាំយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីធ្វើការដោះស្រាយ។ ចំណែកសពជនរងគ្រោះសមត្ថកិច្ចបានធ្វើឯកសារប្រគល់ឱ្យប្រពន្ធយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕
 

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់