adverise with khmeread Foreign language image

ឧបករណ៍​កំពូលៗ​ទាំង ៥ នេះ​នឹង​ជួយ​លោក​អ្នករៀន​ភាសាបរទេស​ឆាប់​ចេះ​យ៉ាង​មាន​ប្រសិទ្ធភាព​

    ​ការរៀន​ភាសាបរទេស​មិនមែនជា​រឿង​ងាយស្រួល​នោះឡើយ​។ សូម្បី​លោកអ្នក​កំពុង​រៀន​នៅ​សាលា​ផ្ទាល់ ក៏​ជួប​ការលំបាក​ក្នុង​ការសិក្សា​ដើម្បីឱ្យ​ឆាប់​ចេះ​ផងដែរ​។ លោកអ្នក​អាច​នៅចាំ​របៀប​បង្រៀន​ភាសា​បែប​បុរាណៗ​តាមរយៈ ការអាន​សៀវភៅ​ពុ​ម្ភ ការសូត្រ​ឡើងវិញ​ដដែលៗ​តាម​គ្រូ និង​ការ​ទន្ទេញ​ចាំមាត់​ដូច​សេក​។ របៀប​ទាំងនេះ​មិន​ងាយ​ឱ្យ​លោក​អ្នករៀន​ភាសាបរទេស​ឆាប់​ចេះ​នោះឡើយ​។ មិន​ថា​ហេតុផល​រៀន​ភាសា​ថ្មី​ពិបាក​យ៉ាងណា​នោះឡើយ សូម​លោកអ្នក​កុំ​បោះបង់ និង​អស់សង្ឃឹម​ក្នុង​ការរៀន​ភាសាបរទេស​ទាំងនោះ​។​

​    ​ការរៀន​ភាសា​ថ្មី​ពិតជា​ងាយស្រួល​និង​ឆាប់​ចេះ ដរាបណា​លោកអ្នក​ប្រើប្រាស់​ឧបករណ៍​រៀនសូត្រ​ត្រឹមត្រូវ​។ ខាងក្រោម​នេះ​គឺជា​ឧបករណ៍​កំពូលៗ​ទាំង ៥ សម្រាប់​រៀន​ភាសាបរទេស ដែល​នឹង​ជួយ​លោក​អ្នករៀន​ភាសា​គេ​ឆាប់​ចេះ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។ 

​    ​១. មេរៀន​ជា Podcast 
​    ​Podcast ជា​ប្រភេទ​កា​រស​ន្ទា​ន ឬ ពិភាក្សា​ប្រធានបទ​ផ្សេងៗ​ជា​សំឡេង ដែល​អាច​ចាក់​ស្តាប់​តាម iPod ឬ ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​ផ្សេងៗ​។ លោកអ្នក​អាច​រៀន​វា​បាន​គ្រប់ពេល​គ្រប់​ទីកន្លែង និង​អាច​ដោ​ន​ឡូត​ដាក់​ទូរស័ព្ទ​បាន​យ៉ាង​ងាយស្រួល​។ គ្រាន់តែ​ចូល Google វាយ​ពាក្យ Podcast សម្រាប់​ភាសា​អ្វីមួយ​ដែល​លោកអ្នក​កំពុង​រៀន នោះ​វា​នឹង​បង្ហាញ​បញ្ជី Podcast ភាសា​នោះ​យ៉ាងច្រើន​។ Podcast ភាគច្រើន​ជា​ប្រភេទ File MP3​។​

​    ​២. កម្មវិធី Convert ពី​អត្ថបទ​ទៅជា​សំឡេង​
​    ​ការរៀន​មាន​ទាំង​អត្ថបទ​និង​សំឡេង​ក្នុងពេល​ព្រម​គ្នា​នឹង​រឹតតែ​ជួយ​ពង្រឹង​ដល់​ការរៀន​ភាសាបរទេស​កា​ន់​តែ​ឆាប់​ចេះ​ឆាប់​ចាំ​។ លោកអ្នក​អាច​ដោ​ន​ឡូត​កម្មវិធី Panopreter ដាក់​លើ​កុំព្យូទ័រ ដើម្បី Convert អត្ថបទ​ទៅជា​សំឡេង MP3​។​

​    ​៣. អត្ថបទ​ចម្រៀង (Song Lyrics)
​    ​ការ​ស្តាប់​ចម្រៀង​គឺជា​វិធី​លឿន​បំផុត​មួយ​ដើម្បី​ឆាប់​ចេះ​និយាយ​ភាសា​អង់គ្លេស ដោយសារតែ​លោកអ្នក​ត្រូវ​និយាយ​តាម​ឃ្លា​ភាសា​និយាយ​ដដែលៗ ដែល​បង្កលក្ខណៈ​ងាយស្រួល​ក្នុងការ​ចងចាំ​មិនបាច់​ទន្ទេញ​។ លោកអ្នក​អាច​រក​ប្រភេទ​អត្ថបទ​ចម្រៀង​បាន​ភាគច្រើន​នៅលើ​វេ​ប​សាយ YouTube​។ 

​    ​៤. វេ​ប​សាយ​សហគមន៍​អ្នករៀន​ភាសា​
​    ​វេ​ប​សាយ​ប្រភេទ​នេះ​មាន​មិន​ខ្វះ​ទេ​ក្នុង​អ៊ី​ន​ធឺ​ណេ​ត​។ លោកអ្នក​អាច​ចូលទៅ វេ​ប​សាយ Busuu, My Language Exchange, Italki និង RosettaStone ក្នុងនោះ​មនុស្ស​ដែល​ចូលរួម​ក្នុង​វេ​ប​សាយ​ទាំងនេះ​នឹង​ផ្តល់​ប្រភព​រៀន​ភាសា​ដ៏​អស្ចារ្យ​ដល់​លោកអ្នក​។ លោកអ្នក​អាច​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ម​នុស្ស​ដែល​និយាយ​ភាសា​ដូច​ភាសា​ដែល​លោកអ្នក​កំពុង​រៀន​។ ពួកគេ​នឹង​ជួយ​បង្ហាត់​របៀប​និយាយ របៀប​សរសេរ ជួយ​កែតម្រូវ​កំហុស និង​ជួយ​រឿង​ជាច្រើន​ទៀត​។ 

​    ​៥. កាសែត​អន​ឡាញ​    ​
​    ​ប្រសិនបើ​លោកអ្នក​ចង់​ខ្លាំង​ភាសាបរទេស លោកអ្នក​ត្រូវ​ចាប់ផ្តើម​អាន​កាសែត​អន​ឡាញ​ជា​ភាសាបរទេស​។ លោក​អ្នកនឹង​ទទួលបាន​គំនិត​ថ្មីៗ និង​កម្រិតយល់ដឹង​ខ្ពស់​ពី​ការរៀនសូត្រ​តាម​វេ​ប​សាយ​កាសែត​អន​ឡាញ​ទាំងនោះ ក្នុងនោះ​រួមទាំង​វប្បធម៌ ចំណេះ​ទូទៅ គ្រាមភាសា សេដ្ឋកិច្ច នយោបាយ និង​អ្វីៗ​ជាច្រើន​ទៀត​៕

adverise with khmeread
ប្រភព៖ ឡាយ​ហ៊ែ​ក​

អ្នកនឹងចូលចិត្ត

មតិយោបល់