adverise with khmeread E8c175fb bf58 4682 be57 48e01eb54764

ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បង្ក្រាប ចាប់​ស្ត្រី​មេ​កន្ទុយលេខ​បាន​ម្នាក់​

     ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ជា​មេ​កន្ទុយលេខ​ដុះ​ស្លែ យ៉ាងសកម្ម​ខាង​កត់​ឆ្នោត នៅក្នុង​ផ្សារ​បុរី​សន្តិភាព​២ ត្រូវបាន​កម្លាំង​ជំនាញ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចុះ បង្ក្រាប​ចាប់​ឃាត់ខ្លួន​បាន​ម្នាក់ ខណៈដែល​ស្ត្រី​មេ​ឆ្នោត​ខាងលើ កំពុង​កត់​ឆ្នោត​ជាក់ស្តែង នៅ​ទីតាំង​ក្នុង​ផ្សារ​ខាងលើ ចំណែក​មេ​ឆ្នោត​ជាច្រើន​ទៀត រត់​ចែក​ជើង​គ្នា យកតែ​ព្រះ​អាយុ កាលពី​វេលា​ម៉ោង​២​ និង​៣០​នាទី ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៦ ស្ថិតនៅ ផ្សារ​បុរី​សន្តិភាព​២ ភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោមចៅ ខណ្ឌ​ពោ​ធុ៍​សែន​ជ័យ។​

     ប៉ូលិស​និយាយថា ស្ត្រី​ជា​មេ​កត់​កន្ទុយលេខ មានឈ្មោះ ផល្លី អាយុ​៤០​ឆ្នាំ មុខរបរ​លក់ដូរ​និង កត់​ឆ្នោត ស្នាក់​នៅក្បែរ​កន្លែងកើតហេតុ ត្រូវបាន​ចាប់​ឃាត់ខ្លួន។​

     ដោយ​ផ្នែក​ទៅលើ​បទបញ្ជា រាល់​ការទប់ស្កាត់​នូវ​រាល់​បទល្មើស​ផ្សេងៗ ក្នុង​មូលដ្ឋាន និង​រក្សា​នូវ សន្តិសុខ សុ​វត្តិភាព​ជូន​ពលរដ្ឋ ឲ្យ​ស័​ក្ត​សម​ទៅនឹង ៩​ចំណុច ភូមិ​សង្កាត់​មាន​សុ​វត្តិភាព នូវ​ចំណុច​ទី​៥ បាន​លើកឡើងថា គ្មាន លែង​ល្បែង ស៊ីសង ខុសច្បាប់ នៅក្នុង​មូលដ្ឋាន ទើប កម្លាំង អធិការដ្ឋាន​ប៉ូ​លកស​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មាន​បញ្ជា ពី​លោក យឹម សារ៉ាន់ អធិការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប រាល់​បទល្មើស បាន​ចុះទៅ​ដល់ទី​តាំង​ខាងលើ ឃាត់ខ្លួន ស្ត្រី កត់​ឆ្នោត​ជាក់ស្តែង​បាន​ម្នាក់។ ចំណែក​មេ​ឆ្នោត​ជាច្រើន​នាក់​ទៀត​ដែល​រត់គេចខ្លួន។​

      តាម​មន្ត្រីនគរបាល បាន​ឲ្យ​ដឹងថា បន្ទាប់ពី​បច្ចុប្បន្នភាព​បាន​ផ្សាយ​កាលពី​ម្សិលមិញ​និង មាន​សេចក្តីរាយការណ៍ ពី​ប្រជាពលរដ្ឋ​រស់នៅ ក្បែរ​ទីតាំង​ខាងលើ បាន​ឲ្យ​ដឹងថា ក្នុង​ផ្សារ បុរី​សន្តិភាព​២ មានការ​លក់ដូរ​តែ​ពេលព្រឹក​ព្រលឹម​ទេ។ លុះ​ពេល​រសៀល ភាគតិច​ណាស់ លក់ដូរ​របស់របរ ក្រៅពីនោះ​តាម​តូប តាម​ចិញ្ចើមផ្លូវ​ច្រកចូល​ផ្សារ សុទ្ធសឹងតែ​មេ​កត់​ឆ្នោត យ៉ាងព្រោងព្រាត។​

       ក្រោយពី​ឃាត់ខ្លួន​ស្ត្រី​មេ​ឆ្នោត​ខាងលើ បាន​នាំទៅ​ធ្វើការ​សាកសួរ​នៅ​ផ្នែក​ជំនាញ អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បីចាត់ការ​ទៅតាម​នីតិវិធី៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់