adverise with khmeread 1

គូស្នេហ៍​តារា​ថៃ​ដែល​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​ទ​ស្ស​និក​ជន​ជាច្រើន​នៅក្នុង​ប្រទេស​ថៃ​

តារា​ថៃ​មួយចំនួន​មិន​ត្រឹមតែ​ឆក់យក​បេះដូង​ទស្សនិកជន​ក្នុងស្រុក​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ឆាប​យក​ដួងចិត្ត​ទស្សនិកជន​នៅក្រៅ​ស្រុក​ថែមទៀត​។ តែ​ទោះយ៉ាងណា ដំណឹង​អំពី​ទំនាក់ទំនង​ស្នេហា​របស់​តារា​ទាំងនោះ​មិនបាន​ធ្វើ​ឲ្យ​ទស្សនិកជន​ថ្នាំងថ្នាក់​ចិត្ត ឬ​អាក់អន់ចិត្ត​នោះទេ តែ​រឹត​គាំទ្រ​និង​សាទរ​ទ្វេ​ឡើង​ថែមទៀត​។ ដូច្នេះ​ចង់ដឹងថា​តើ​គូស្នេហ៍​ទាំងនោះ​មាន​តារា​រូប​ណាខ្លះ សូម​តាមដាន​ទាំងអស់គ្នា​ដូចខាងក្រោម​។ 

១- Urassaya Sperbund និង Nadech Kugimiya 
​គូស្នេហ៍​មួយ​នេះ​តែងតែ​បដិសេធថា​ពួកគេ​ទាំងពីរ​នាក់​មិនមាន​ទំនាក់ទំនង​ស្នេហា​អ្វី​ឡើយ ពួកគេ​គ្រាន់តែ​ជា​មិត្តសម្លាញ់​ហ្នឹង​គ្នា​ប៉ុណ្ណោះ​។ មានការ​ចោទសួរ​ជាច្រើន​ជុំវិញ​ទំនាក់ទំនង​របស់​នាក់​ទាំងពីរ ចុងក្រោយ​គូស្នេហ៍​មួយគូ​នេះ​បាន​សារភាពថា​ពួកគេ​ទាំង​ពិតជា​បាន​ស្រលាញ់គ្នា​ពិតមែន​។​

២- Prin Suparat និង Kimberley Anne Tiamsiri Woltemas
​អ្នក​ទាំង​ពីរបាន​សារភាព​ស្នេហ៍​ពិត​ចំពោះ​គ្នា​នៅមុន​ពេល​ថត​រឿង Ab ruk online ដែល​កំពុង​បញ្ចាំង​នាពេល​បច្ចុប្បន្ន​លើ​កញ្ចក់​ទូរទស្សន៍ប៉ុស្តិ៍​លេខ ៣ ថៃ​។ 

៣- Ken Theeradeth Wonpuapan និង Busakorn Pornwanavej 
​តារា​មាន​ប្រជាប្រិយភាព​ទាំងពីរ​ធ្លាប់​សម្តែង​ជា​គូ​ស្វាមីភរិយា​នឹង​គ្នា​ក្នុង​ភាពយន្ត​ភាគ​មួយចំនួន​ដូចជា រឿង Fon tok kee moo lai, kon kong padin ក្នុង​ឆ្នាំ​២០០០ និង រឿង Trab fah sin dow sao kea ក្នុង​ឆ្នាំ​២០០៣​ជាដើម​។ ទីបំផុត​រឿងប្រឌិត​ក៏​ក្លាយជា​រឿង​ពិត ដោយ​អ្នក​ទាំង​ពីរបាន​ចាប់ដៃគ្នា​ធ្វើជា​គូ​អនាគត ១០០ ឆ្នាំ​នឹង​គ្នា​កាលពី​ឆ្នាំ ២០០៧ ហើយ​មានកូន​ប្រុស​ពីរ​នាក់​ជា​ចំនងដៃ​។​

៤- Chompoo Araya Alberta Hargate និង  Nott Witsarut Rungsisingpipat 
​យើង​រាល់គ្នា​បានដឹង​រួចមកហើយ​អ្នកនាង Chompoo ដែល​បាន​ស្រលាញ់គ្នា​ជា​យូរ​នឹង​សេដ្ឋី​ក្នុងប្រទេស​ថៃ​លោក Nott Witsarut ទើបនឹង​រៀន​ការ​ក្នុង​ឆ្នាំ ២០១៥ នេះ​ទេ​។ ទោះជា​យ៉ាងណា អ្នកនាង​មិនទាន់មាន​គម្រោង​យក​កូន​នៅឡើយ​ទេ ព្រោះ​ពេលនេះ​អ្នកនាង​កំពុង​ជាប់រវល់​ថត​ភាពយន្ត​ភាគ​រឿង The cupi's ជាមួយ​លោក Ken theeradeth wonpuapan ដែល​គ្រោង​នឹង​បញ្ចាំង​នៅ​ឆ្នាំ​២០១៦​។​

៥- Tik Jesadaporn Pholdee និង Peach Sitamon Taengsuwan 
​បន្ទាប់ពី​រៀបការ​រយៈពេល​បួន​ឆ្នាំ​ជាមួយគ្នា​មក គូ​ស្វាមីភរិយា​មួយគូ​នេះ​ទើបតែ​មានកូន​ប្រុស​ទីមួយ​នឹង​គ្នា​ទេ ដែល​រូបគេ​បានកើត​ថ្ងៃ ទី​១៦ ខែមករា ឆ្នាំ​២០១៤៕ 

adverise with khmeread

មតិយោបល់