នៅពេលអ្នកគិតអំពីស្រមោចដែលអាចបាញ់អាស៊ីតស្រាលចេញពីគូថរបស់វាដើម្បីការពារដែនដីរបស់វា អ្នកច្បាស់ជានឹកស្មានថាវាជាស្រមោចអូស្ត្រាលីជាមិនខាន។
ប៉ុន្តែស្រមោចចម្លែកទាំងនេះគេមិនមែនហៅថាស្រមោចអូស្ត្រាលីនោះទេ។ វាជាស្រមោចឈើមានប្រភពពីតំបន់អឺរ៉ុប និង អាមេរិកខាងជើង។ ប្រសិនបើអ្នកបានប្រទះឃើញស្រមោចប្រភេទនេះនៅក្បែរផ្ទះ សូមប្រុងប្រយ័ត្នចំពោះវាបន្តិច ព្រោះវាមានលក្ខណៈសាហាវណាស់នៅពេលនិយាយដល់ការការពារខ្លួនវា និងដែនដីរបស់វា។ ពួកវានឹងប្រើគ្រប់វិធីដើម្បីការពារខ្លួនវានិងជម្រករបស់វា។
ទស្សនាវីដេអូ ១០វិនាទីនេះរួចទើបដឹងថាញាក់សាច់ប៉ុនណា នៅពេលយកឈើកកូរកកាយលំនៅរបស់វា៕
