adverise with khmeread Bulldozer battle china

គ្រឿងចក្រ​ឈូសឆាយ​៦​គ្រឿង​ប្រយុទ្ធ​គ្នា​កណ្តាល​ថ្នល់ ល្អមើល​នុះ​ល្អមើល​!

    ​នៅពេល​ការប្រកួតប្រជែង​រវាង​ក្រុមហ៊ុន​សំណង់​ពីរ​នៅក្នុង​ប្រទេស​ចិន ព្យាយាម​ដោះស្រាយ​វិវាទ​ជុំវិញ​ការងារ ជំនួស​ឱ្យ​ការប្ដឹង​ផ្នែក​រដ្ឋប្បវេណី ពួកគេ​បាន​ជ្រើស​យក​ជម្រើស​ប្រយុទ្ធ​គ្នា​ក្រៅ​សង្វៀន​។​

​    ​ស្តាប់ទៅ​ដូចជា​គ្រោះថ្នាក់​ខ្លាំងណាស់ ប៉ុន្តែ​ទោះ​ស្ថានភាព​ឡើងក​ម្តៅ​ខ្លាំង​ក៏​មិន​បង្ក​គ្រោះថ្នាក់​នោះឡើយ ពីព្រោះ​ពួកគេ​បាន​ប្រើ​នូវ​គ្រឿងចក្រ​ឈូសឆាយ​របស់​ពួកគេ​ប្រយុទ្ធ​គ្នា​ជំនួស​ឱ្យ​ការប្រើ​កណ្ដាប់ដៃ​។​

​    ​លទ្ធផល​ពិតជា​អាណោចអាធ័ម​ណាស់ ពេល​យក​គ្រឿងចក្រ​ប្រយុទ្ធ​គ្នា​បែបនេះ ប៉ុន្តែ​សំណាងល្អ​មិនមាន​អ្នកណាម្នាក់​រងរបួស​ឡើយ ដូច្នេះ​គេ​អាច​អង្គុយ​គយគន់​ការប្រយុទ្ធ​គ្នា​នេះ​មួយ​សប្បាយ​ភ្នែក​។​

​    ​បើ​យោងតាម​វេ​ប​សាយ Vox បាន​ឲ្យ​ដឹងថា ឧស្សាហកម្ម​សំណង់​នៅ​ប្រទេស​ចិន​មាន​កំណើន​ទាប​ខ្លាំង​ក្នុង​ប៉ុន្មាន​ឆ្នាំ​មកនេះ ដូច្នេះ​គេ​អាច​យល់បាន​ថា​ភាព​តានតឹង​មាន​ខ្ពស់​ប៉ុនណា​សម្រាប់​អ្នក​សាងសង់​។ ប៉ុន្ដែ​តើ​អ្នក​អាច​កម្ទេច​គ្រឿង​ចាក់​របស់​អ្នក​ដែរ​ទេ អំឡុងពេល​ការធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​? ច្បាស់​ជា​មិន​ចង់​ហើយ អ្នកនឹង​ហួសចិត្ត​ចំពោះ​វីដេអូ​មួយ​នេះ​៕

 

adverise with khmeread
ប្រភព៖ Vox

អ្នកនឹងចូលចិត្ត

មតិយោបល់