adverise with khmeread Untitled

ក្មេង​តូច​ដែលមាន​ជំងឺ​មិនអាច​និយាយ​កើត​លង់ទឹក​ប៊ិះ​ស្លាប់ ប៉ុន្ដែ​ក្រោយមក​មាន​អព្ភូតហេតុ​មួយ​កើតឡើង​

    ​បើសិនជា​អ្នក​មិន​ជឿ​រឿង​អព្ភូតហេតុ​ពីមុនមក​ទេ អ្នកនឹង​ជឿ​ក្នុង​ពេលនេះ​។​

​    ​រឿងនេះ​បាន​កន្លងផុត​ច្រើន​ថ្ងៃ​ទៅហើយ​សម្រាប់​គ្រួសារ​មួយ​នៅ​ទីក្រុង​ស៊ី​អាថ​ល​នៅ​រដ្ឋ​វ៉ាស៊ីនតោន នៅពេល​រឿង​អាក្រក់​មួយ​បាន​កើតឡើង​លោកស្រី ណា​តា​លី​។ លោកស្រី​បាន​បាត់​កូនស្រី​អាយុ​២​ឆ្នាំ​មិនដឹង​ជា​ទៅ​ទីណា​នៅ​រាត្រី​ថ្ងៃទី ១១ មេសា​។ 

​    ​ម្ដាយ​ម្នាក់នេះ​ភ្លាមៗ​បាន​តេ​ទៅ​លេខ 911 និង​អ្នក​ទាំងនោះ​បានចាប់ផ្ដើម​ការ​ស្វែ​ករ​កកូន​របស់គាត់​។ កូន​កាតា​លី​ណា​របស់គាត់​បានកើត​មក​ទាំង​គ​ថ្លង់​និយាយ​មិន​ចេញ​ទេ​។ 

​    ​កូនស្រី​ឈ្មោះ​កាតា​លី​ណា​ត្រូវបាន​កូនប្រុស​អាយុ​១២​ឆ្នាំ​របស់គាត់​រកឃើញ​ផ្កាប់មុខ​នៅក្នុង​ស្រះ​ទឹក​ក្បែរ​ផ្ទះ​អ្នកជិតខាង​។ នៅពេល​បងប្រុស​វា​ទាញ​ចេញពី​ស្រះ នាង​តូច​នេះ​មិនបាន​ឆ្លើយតប​សូម្បី​តែមួយ​ម៉ាត់​។ បន្ទាប់ពី​ការជួយ​សង្គ្រោះ​បឋម CPR ពី​សំណាក់​អ្នកជិតខាង​និង​អាជ្ញាធរ​មក កាតា​លី​ណា​បានដឹងខ្លួន​ឡើងវិញ​។​

​    ​តើ​មានរឿង​អ្វី​កើតឡើង​បន្ទាប់​? រឿង​នោះ​នឹង​ធ្វើឱ្យ​គ្រប់គ្នា​ភ្ញាក់ផ្អើល​។​

​    ​មុនពេល​មាន​ឧបទ្ទវ​ហេតុនេះ កាតា​លី​ណា​មិនអាច​និយាយ​សូម្បី​តែមួយ​ពាក្យ​។ ប៉ុន្ដែ​បន្ទាប់​ហេតុការណ៍​ដែល​បណ្ដាលឱ្យ​នាង​ស្ទើរ​ស្លាប់​ស្ទើរ​ស់​នេះ​មក នាង​ស្រាប់តែ​អាចបង្កើត​និយាយបាន ពិតជា​មិនគួរ​ឱ្យ​ជឿ​ឡើយ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់