adverise with khmeread Untitled 1

ចំណេះ​ជិះ​ក​ឯង​! កាមេរ៉ា​បង្កប់​ចាប់បាន​រូបភាព​ដ៏​គួរ​ខ្ពើម​នៃ​អ្នកបម្រើ​ដាក់​ទឹកនោម​ចូលទៅ​ទឹក​ផ្លែឈើ​របស់​ចៅហ្វាយ​

​    ​នេះ​ពិតជា​ទង្វើ​ដ៏​គួរឱ្យ​ខ្ពើម​បំផុត​របស់​អ្នកបម្រើ​ម្នាក់​ដែល​ចាប់បាន​ដោយ​កាមេរ៉ា​ពេល​នាង​កំពុង​ចាក់​ទឹកនោម​ចូលទៅ​កែវ​ទឹកក្រូច​មួយ​។​

​    ​មេ​គ្រួសារ​នេះ​បាន​បញ្ជា​ឱ្យ​ស្ត្រី ដែលជា​អ្នកបម្រើ​ធ្វើការ​ក្នុងប្រទេស​គុយ​វ៉ែត​រៀបចំ​ទឹក​ផ្លែឈើ​មួយ​កែវ​។​

​    ​យោងតាម​របាយការណ៍​សារព័ត៌មាន​ក្នុងប្រទេស​នេះ​បាន​ឲ្យ​ដឹងថា គ្រួសារ​នោះបាន​មានការ​សង្ស័យ​លើ​អ្នកបម្រើ​នោះ ដោយ​មិន​ប្រាកដ​ក្នុង​ចិត្ត​ក៏បាន​ដំឡើង​កាមេរ៉ា​បង្កប់​មួយ​នៅ​ច​ង្គ្រា​ន​បាយ​។​

​    ​កាមេរ៉ា​នោះបាន​ចាប់យក​រូបភាព​ស្ត្រី​បម្រើ​ពីរ​នាក់​ធ្វើ​ការងារ​ប្រចាំថ្ងៃ​ឱ្យ​មេ​របស់​ពួកគេ ខណៈ​ម្នាក់​ក្នុងចំណោម​ពួកគេ​ទាំងពីរ​បានរៀបចំ​ភេសជ្ជៈ​។ នាង​បាន​កូរទឹក​ផ្លែឈើ ហើយ​បន្ទាប់មក​បាន​ដើរចេញ មុនពេល​ស្ត្រី​អ្នកបម្រើ​ទី​ពីរ​ចូល​មករក​ទឹក​ផ្លែឈើ​នោះ​។​

​    ​មុនពេល​នាង​ទៅដល់​កន្លែង​ដាក់​ទឹក​ផ្លែឈើ​នោះ នាង​បាន​ស្រាតខោ​នោម​ដាក់​កែវ​មួយ​យ៉ាង​រហ័ស​។​
​    ​បន្ទាប់មក​នាង​ក៏បាន​ចាក់ទឹក​នោះ​ចូលទៅក្នុង​ភេសជ្ជៈ​។ ក្នុង​វីដេអូ នាង​និង​ស្រី្ដ​ម្នាក់ទៀត​បាន​ត្រឡប់មកវិញ​ដើម្បី​បន្តការងារ​។​

​    ​តាម​ប្រភព​ដដែល មេ​នៃ​គ្រួសារ​នោះ ជា​អ្នក​ដែល​ជ្រើសរើស​ដាក់​កាមេរ៉ា​បង្កប់​ដើម្បី​ចាប់​អា​ថ៍កំ​បាំង​របស់​បុគ្គលិក​របស់គាត់ ហើយ​គាត់​បាន​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​នៅពេល​ឃើញ​បែប​នោះ​។​

​    ​ក្រោយ​រឿង​មួយ​នេះ​គាត់​បានចេញ​ជា​សារ​ព្រមាន​ដល់​គ្រួសារ​ផ្សេងទៀត ឱ្យ​ប្រុងប្រយ័ត្ន​ចំពោះ​អ្នកបម្រើ​ក្នុងផ្ទះ​របស់ខ្លួន​។​

​    ​ប៉ុន្ដែ​យ៉ាងណាមិញ មិនមាន​ប្រភព​ណា បង្ហាញថា​អ្នកបម្រើ​មួយ​នេះ​ត្រូវបាន​គេ​បណ្ដេញចេញ​ឬក៏​យ៉ាងណា​នោះទេ​៕

 

adverise with khmeread
ប្រភព៖ Dailymail

អ្នកនឹងចូលចិត្ត

មតិយោបល់