adverise with khmeread 13059301 1023491347737740 1748524655 n

ឃាត់​ស្ត្រី​ម្នាក់​និង​បុរស​ម្នាក់​កំពុង​សេព​គ្រឿងញៀន​

     ភ្នំពេញ ៖ ស្ត្រីម្នាក់ និង​បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌ​ពោធិ​សែន​ជ័យ​បញ្ជូនទៅ​តុលាការ​នា​ព្រឹក​ថ្ងៃទី​២៧​ ខែមេសា​នេះ បន្ទាប់ពី​បាន​ឃាត់ខ្លួន​នៅវេលា​ម៉ោង​១​សៀ​ល​ថ្ងៃ២៥ ខែមេសា ឆ្នាំ​២០១៦ នៅ​ចំណុច​បន្ទប់​ជួល ភូមិ​តា​ងួន សង្កាត់​កា​កាប កន្លងទៅនេះ ពាក់ព័ន្ធ​គ្រឿងញៀន​។​

     ប៉ូលិស​និយាយថា ជនសង្ស័យ​ទី​១-​ឈ្មោះ ផល ផា​ណូ ភេទប្រុស ​អាយុ២៣ឆ្នាំ​ស្នាក់នៅ​ភូមិ​ថ្មគោល សង្កាត់​ចោមចៅ និង ទី​២-​ឈ្មោះ​ គឹម សុខ​គឿន ភេទស្រី ​អាយុ២៥​ឆ្នាំ ស្នាក់នៅ​ជាមួយគ្នា ពាក់​ព័​ន្ឋ​ការប្រើប្រាស់​គ្រឿងញៀន តាម​បញ្ជា​លោក​អធិការ​ដែល​ទទួលបាន​
​ព័ត៌មាន​បាន​ពី​ប្រជាពលរដ្ឋ​ល្អ​រាយការណ៍​។​

      ឥឡូវ​ប៉ូលិស​បាន​កសាង​សំណុំរឿង​បញ្ជូន​ឡើង​តុលាការ​ចាត់ការ​តាម​នីតិវិធី៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់