adverise with khmeread 75eb1931 7070 47e0 86c5 ec0abde4796f

ម៉ូតូ​បុក​ជាមួយ​រ៉ឺម៉ក​កង់​បី​ទិសដៅ​បញ្ច្រាស​គ្នា​បណ្តាលឱ្យ​យុវជន​ម្នាក់​បែកក្បាល​ស្លាប់​

    ភ្នំពេញ ៖ យុវជន​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ​លើ​ម៉ូតូ​ដោយសារតែ​ជិះ​ម៉ូតូ​បុក​ជាមួយនឹង​រ៉ឺម៉ក​កង់​បី ក្នុងទិសដៅ​បញ្ច្រាស​គ្នា​ពេញទំហឹង កាលពី​វេលា​ម៉ោង​៣ ​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​ហាង​មយូ​រ៉ា​ម៉ាស្សា តាម​បណ្តោយ​ផ្លូវ​លេខ​៤៧ ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ។​

    ប៉ូលិស​និយាយថា បុរស​ជនរងគ្រោះ​ឈ្មោះ លី សុខ​ជឿន អាយុ​៣៧​ឆ្នាំ មាន​ស្រុកកំណើត​ឃុំ​ពង​ជ័យ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម បច្ចុប្បន្ន​ស្នាក់នៅ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។​

    ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​បានឃើញ​រ៉ឺម៉ក​ម៉ូតូ​កង់​បី​មួយគ្រឿង បើកបរ​តាម​បណ្តោយ​ផ្លូវ​លេខ​៤៧ ទិសដៅ​ពី​ជើង​ទៅ​ត្បូង។ ពេលនោះ​មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ស្តុ​ប​ពី ព​ណ៍ស ពាក់​ស្លាក​លេខ ភ្នំពេញ 1FH-1593 ជិះ​ក្នុងទិសដៅ​បញ្ច្រាស​គ្នា។​

    ខណៈ​មកដល់​ចំណុចកើតហេតុ​បាន​បុក​គ្នា​ចំ​ពីមុខ​ពេញទំហឹង បណ្តាលឱ្យ​ម្ចាស់​ម៉ូតូ​បែកក្បាល​ហូរឈាម​ស្លាប់​នៅលើ​ម៉ូតូ។ ចំណែក​អ្នកបើក​រ៉ឺម៉ក​ម៉ូតូ​កង់​បី​បាន​បើក​គេចខ្លួនបាត់​តែម្តង។​

     ក្រោយមក​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​មកដល់​កន្លែងកើតហេតុ​ធ្វើការ​វាស់វែង និង​ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ​សាច់ញាតិ​ជនរងគ្រោះ ឱ្យមក​ទទួលយក​សព​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់