adverise with khmeread E488f077 f048 4add 869e 77d2f809caaf

រថយន្ត​ស៊េរី​ទំនើប​បើក​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​៦​កង់ ម្ចាស់​រថយន្ត​របួសស្រាល

    ភ្នំពេញ ៖ របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ចំនួន​៦​កង់ ត្រូវបាន​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​អូ​ឌី បើក​បុក​ពេញទំហឹង​បណ្ដាល​ឲ្យ​រង​ការខូចខាត ហើយ​ម្ចាស់​របួសស្រាល​ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​ និង​០៥​នាទី​រំលង​អា​ធ្រា​ត ឈានចូល​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៦ នៅ​ចំណុច​ស្ទុប​ណូគារ​អូរ​បែកក្អម តាម​បណ្ដោយ​ផ្លូវ​២៧១ ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក​។​

    តាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​ខាងលើនេះ​បាន​ឲ្យ​ដឹងថា ដំបូង​គេ​បានឃើញ​រថយន្ត​បង្ក​ម៉ាក​អូ​ឌី​ខ្ចូ​ស័​រ​វ៉ែន ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ ​2AG-6676 បាន​បើកបរ​ទិសដៅ​ពី​ត្បួ​ង​ទៅ​ជើង តាម​បណ្ដោយ​ផ្លូវ​២៧១​ក្នុង​ល្បឿន​លឿន។​

    ខណៈ​មកដល់​ចំណុចកើតហេតុ​មិន​បន្ថយល្បឿន​ក៏​ជ្រុល​ចង្កូត​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​បណ្ដាល​ឲ្យ​បាក់បែក​អស់​ចំនួន​៦​កង់ រាយប៉ាយ​ពេញ​ផ្លូវ ហើយ​រថយន្ត​បង្ក​បាន​ដាច់​កា​ឡែក​ង់​មុខ​ចំហៀង​ខាងឆ្វេង​មិនអាច​បន្តទៅ​មុខ​លេង​រួច​។​

     ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​និង​ជំនាញ​បាន​ចុះ​ធ្វើការ​វាស់វែង រួច​ស្ទួ​ច​​យក​រថយន្ត​បង្ក​នោះ​ទៅ​រក្សាទុក​នៅ​កា​រិ​យា​ល័​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​គ្នា​តាម​នីតិវិធី​ច្បាប់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់