adverise with khmeread 96ff77fc c672 47c8 9c44 54b583127414

ជនសង្ស័យ​២​នាក់​ត្រូវបាន​ប៉ូលិសប៉ុស្តិ៍​ទំនប់ទឹក​ឃាត់ខ្លួន​សង្ស័យ​ជា​មុខសញ្ញា​វាយ​ប្លន់​

     ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ក្នុងចំណោម​បក្សពួក​ជាច្រើន​នាក់​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ល្បាត​ប៉ុស្តិ៍​ទំនប់ទឹក​ឃាត់ខ្លួនរួម​ នឹង​វត្ថុតាង​ដុំ​ថ្ម​ជាច្រើន​ដុំ ដោយ​សង្ស័យថា​ជា​មុខសញ្ញា​វាយ​ប្លន់ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២ ​និង​១០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៦ ស្ថិតក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន​។​

     ប៉ូលិស​និយាយថា ជនសង្ស័យ​ទាំង​២​ដែល​ឃាត់ខ្លួន​បាន​ទី​១-​ឈ្មោះ អ៊ី ប៊ុន​ធី អាយុ​១៦​ឆ្នាំ និង​ទី​២-​ឈ្មោះ​ ច្រឹ​ក ឆេង​ឈាង អាយុ​១៦​ឆ្នាំ ទាំង​២​នាក់​ជា​សិស្ស​ថ្នាក់​ទី​១០ នៃ​វិទ្យាល័យ​វត្តភ្នំ និង​ស្នាក់​នៅក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ជាមួយគ្នា​។​

     ប៉ូលិស​បន្តថា ខណៈ​កម្លាំង​កំពុង​ជិះ​ល្បាត​នៅក្នុង​មូលដ្ឋាន​មកដល់​ចំណុច​មុខ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ស្រាប់​តែមាន​ជនសង្ស័យ​មួយក្រុម​មាន​គ្នា​ប្រមាណ​ជាង​១០​នាក់ ជិះ​ម៉ូតូ​ជាច្រើន​គ្រឿង​និង​ក្នុង​ដៃ​ប្រដាប់​ដោយ​ដុំថ្ម បាននាំគ្នា​ជិះ​ក្នុង​ល្បឿន​យ៉ាង​លឿន។​

     ឃើញ​ដូច្នេះ​ដោយ​គួរឱ្យ​សង្ស័យ​កម្លាំង​ក៏បាន​ដេញតាម​តែម្តង​។ បន្ទាប់ពី​ឃើញ​សមត្ថកិច្ច ពួកគេ​បាន​បន្ថែម​ល្បឿន​បំណង​គេចខ្លួន​និង​បែកផ្លូវ​គ្នា ហើយ​កម្លាំង​ដេញ​ឃាត់​ជនសង្ស័យ​រហូតដល់​ស្តុ​ប​ម៉ុង​ឌី​យ៉ា​ល់ និង​ឃាត់ខ្លួន​បាន​២​នាក់ វត្ថុតាង​ដុំថ្ម​ជាច្រើន​ដុំ រួមជាមួយ​ម៉ូតូ​១​គ្រឿង​ផងដែរ​។​

     បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​សមត្ថកិច្ច​ឃុំខ្លួន​បណ្តោះអាសន្ន និង​យកទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​ទំនប់ទឹក រក​បទល្មើស ដើម្បី​ចាត់ការ​តាមច្បាប់៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់