adverise with khmeread 0f61597b 4681 4385 9e8c 81b7db6a9277

ឡាន​គេច​ម៉ូតូ បណ្តាល​ឲ្យ​ក្រឡាប់​ឡាន​រួច​មាន​របួសធ្ងន់​និង​ស្រាល ៨​នាក់​

     ព្រៃវែង ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង គឺមាន​ឡាន​មួយគ្រឿង​ម៉ាក Ford ពណ៌​ទឹកសមុទ្រ ស្លាក​លេខ​ភ្នំពេញ​ 2M 0077 បានធ្វើ​ដំណើរ​ពី​លិចទៅ​កើត បាន​ដឹក​អ្នកដំណើរ​ពេញ នៅ​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៦​នេះ​វេលា​ម៉ោង​៨​ និង​៥៥​នាទី។​

     ពេលមកដល់​ចំណុច​ខ្ទម​អ្នកតា​កូ ចន្លោះ​គីឡូម៉ែត្រ​លេខ​១២១-១២២ ស្ថិតក្នុង​ភូមិ​អណូ​ង​ស្អាត ឃុំ​ក្របៅ​ស្រុក​កំចាយមារ​ខេត្តព្រៃវែង លើផ្លូវ​ជាតិ​លេខ​៨​បាន​រេ​ចង្កូត​ទៅបុក​ស្លាក​សញ្ញា​ផ្លូវកែង បណ្តាល​ឲ្យ​ក្រឡាប់ ធ្វើ​ឲ្យ​របួស អ្នកធ្វើដំណើរ​ក្នុង​ឡាន របួសធ្ងន់​និង​ស្រាល​ចំនួន​៨​នាក់។​

     បច្ចុប្បន្ន​អ្នករងរបួស ត្រូវបាន​បញ្ជូន​ទៅកាន់ មន្ទីរពេទ្យ​និង​ឡាន​ត្រូវបាន​បញ្ជូនមក​រក្សាទុក​នៅ​ប៉ុស្តិ៍​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់