adverise with khmeread 338f982800000578 0 image a 44 1461697336611

ស្ដែងៗ! ទាហានលោកខាងលិចបាញ់កម្ទេចរថយន្តអត្តឃាតរបស់ ISIS នៅស៊ីរី

​    ​វីដេអូ​មួយ​កាលពីថ្ងៃចន្ទទី ២៦ មេសាបានបង្ហាញ​ទា​ហា​ននៃ​កងកម្លាំង​ពិសេស​លោកខាងលិច​បាន​ចូលរួម​ក្នុង​ការបាញ់​ម៉ី​ស៊ី​ល​ប្រឆាំង​រថក្រោះ​ប្រភេទ Javelin ដែល​បាន​កម្ទេច​រថយន្ត​បំផ្ទុះ​គ្រាប់បែក​មួយ​របស់​អាយ​ស៊ី​ស (ISIS) ក្នុងប្រទេស​ស៊ី​រី​។ 

​    ​វីដេអូ​ដ៏​អស្ចារ្យ​នេះ​ត្រូវបាន​ថត​ដោយ​ប៉ុស្តិ៍ France 24​។ ប៉ុស្តិ៍​ទូរទស្សន៍​បារាំង​មួយ​នេះ​បាន​និយាយថា ទាហាន​អង់គ្លេស អាមេរិក និង​បារាំង ១០ នាក់​ជាង​បាន​ចូលរួម​ក្នុង​ការបាញ់​មី​ស៊ី​ល​នេះ​។​

​    ​ក្រសួងការពារជាតិ​អង់គ្លេស​មិនបាន​ធ្វើ​អត្ថាធិប្បាយ​លើ​វីដេអូ​នេះ​ទេ ដើម្បី​ឱ្យស្រប​ជាមួយនឹង​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​ដែល​មិនឱ្យ​ពិភាក្សា​អំពី​ប្រតិបត្តិការ​កងកម្លាំង​ពិសេស​។​

​    ​វីដេអូ​បង្ហាញ​រថយន្ត ដែល​ស្រដៀង​នឹង​រថយន្ត​ក្នុង​រឿង Mad Max កំពុង​បោះពួយ​យ៉ាង​លឿន​ឆ្លងកាត់​វាល​ខ្សាច់​។ ទាហាន​អង់គ្លេស​ម្នាក់​បាន​និយាយថា "​អ្នកបើកបរ​របស់ IS កំពុង​បោះពួយ​ឆ្ពោះ​មករក​ទីតាំង​របស់​យើង​" មុនពេល​ចាប់ផ្តើម​បាញ់​មី​ស៊ី​ល​ដាក់​រថយន្ត​នោះ​។ 

​    ​មី​ស៊ី​ល​បាន​បាញ់​ចំ​រថយន្ត​នោះ ដោយ​បណ្តាលឱ្យ​វា​ផ្ទុះ​ឡើងជា​អណ្តាតភ្លើង​និង​ផ្សែង​ខ្មួលខ្មាញ់​។ បន្ទាប់មក កងទ័ព​អំបូរ​ឃឺ​ត​បាន​ស្រែក​ហ៊ោ​អបអរ​ភាពជោគជ័យ​របស់​ពួកគេ​។ 

​    ​ទាហាន​ស្រី​ម្នាក់​និយាយថា "​ជន​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ព្យាយាម​វាយប្រហារ​ពួកយើង ប៉ុន្តែ​មិត្ត​រួម​អាវុធ​អាច​សម្លាប់​គាត់​បានជា​មុន​"៕ 

ប្រភព៖ ដេលីមែល

adverise with khmeread

មតិយោបល់