adverise with khmeread 1

​ទីបញ្ចប់​របស់លោក Arsene Wenger? ក្រុម​អ្នកគាំទ្រ Arsenal នឹង​តវ៉ា​ឱ្យមាន​ការផ្លាស់ប្តូរ​ដ៏​ធំ​មិន​ធ្លាប់​មាននៅ​ថ្ងៃ​សៅរ៍​នេះ​

    ​បណ្តុំ​អ្នកគាំទ្រ​ក្រុមបាល់ទាត់ Arsenal ចំនួន​បី​ធំៗ នឹង​បើក​ការតវ៉ា​ដ៏​ធំ​សម្បើម​មិន​ធ្លាប់មាន ដែល​ពួកគេ​ហៅ​យុទ្ធនាការ​នេះ​ថា "Time For Change" ឬក៏ "​ដល់ពេល​ផ្លាស់ប្តូ​រហើយ​"​។​

​    ​ក្រុម Black Scarf Movement និង Red Action នឹង​គាំទ្រ​យុទ្ធនាការ​នេះ​ដែល​នឹង​ប្រព្រឹត្តិ​ឡើង​នៅ​ថ្ងៃ​សៅរ៍​នេះ ក្នុងការ​ប្រកួត​ជាមួយ​ក្រុម Norwich នៅ​ទឹកដី Emirates​។​

​    ​ចលនា​នេះ​ក៏ត្រូវ​បាន​គាំទ្រ​ដោយ​ក្រុម Arsenal Supporters’ Trust ជាមួយនឹង​ក្រដាស​ប្រកាស​ត្រូវបាន​ផ្តល់​ដល់​ប្រិយមិត្ត​ហើយ​ពួកគេ​ក៏ត្រូវ​បាន​ជំរុញ​ឱ្យ​លើក​ក្រដាស​ឡើង​បន្ទាប់ពី​ការប្រកួត​ចាប់ផ្តើមបាន ១២ នាទី នៅ​នាទី​ទី ៧៨ និង​ពេល​បញ្ចប់​ការប្រកួត​។​

​    ​យុទ្ធនាការ "Time For Change" គឺមាន​គោលបំណង​ប្រឆាំង​ចំពោះ​របៀប​ដែល​ក្លឹប​ដំណើរការ ហើយ​វា​ក៏មាន​សារ​បង្កប់​សម្រាប់​លោក Arsene Wenger ដែរ​។​

​    ​សេចក្តីថ្លែងការណ៍​រប​ស់​ក្រុម Red Action បានសរសេរថា "​យើង​នឹង​ជំរុញ​ដល់​ការតវ៉ា​នេះ​ឱ្យប្រើ​ប្រាស់​នូវ​សំឡេង​បន្ទរ​បន្ទាប់ពី​ការប្រកួត​បញ្ចប់ ដូច្នេះ​គ្មាន​ការណែនាំ​ណាមួយ​ដែល​នឹង​ប៉ះពាល់​ដល់​ក្រុម​ទេ​។ ហើយ​យើង​គួរតែ​យល់ថា អំឡុង​ការប្រកួត សូម​ផ្តល់​ការគាំទ្រ​ឱ្យ​ខ្លាំងក្លា​ដល់​កីឡាករ​នៅលើ​ទីលាន​"​។​

​    ​ការតវ៉ា​នេះ​នឹងដាក់​សម្ពាធ​ដល់​លោក Wenger ដែល​គាត់​បាន​ទទូចថា នឹងមិន​ដើរចេញ​ពី​ក្លឹប​ប៉ុន្តែ​បាន​សុំ​អ្នកគាំទ្រ​ឱ្យ​ងាក​មក​គាំទ្រ​ក្រុម​វិញ​អំឡុង​ការប្រកួត​៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់