adverise with khmeread 1

​ក្រុមប្រឹក្សាតុលាការ​រក​ឃើញថា ជនរងគ្រោះ​នៅក្នុង​ឧប្បត្តិហេតុ Hillsborough ត្រូវបាន​សម្លាប់​ដោយ​ខុសច្បាប់​

​    ​បន្ទាប់ពី​យុទ្ធនាការ​របស់​ក្រុមគ្រួសារ​ជនរងគ្រោះ​និង​យុទ្ធនា​ការរក​យុត្តិធម៌​ក្នុង​ឧប្បត្តិហេតុ​នៅ Hillsborough អស់​រយៈពេល ២៧ ឆ្នាំ ក្រុមប្រឹក្សាតុលាការ​បាន​កំណត់ថា កំហុស​របស់​ប៉ូលិស​បាន​នាំឱ្យមាន "​ការសម្លាប់​ខុសច្បាប់​" ដល់​ក្រុម​អ្នកគាំទ្រ Liverpool ចំនួន ៩៦ នាក់​កាលពី​ថ្ងៃទី ១៥ ខែមេសា ឆ្នាំ ១៩៨៩​។​

​    ​ការសម្រេច​នេះ​បាន​កើតឡើង​បន្ទាប់ពី​ការធ្វើ​យុទ្ធនាការ​អស់​ជាច្រើន​ឆ្នាំ និង​បាន​ឈានដល់​ការរកឃើញ​ការពិត​ដែល​ស្ថិតនៅ​ពីក្រោយ​ឧប្បត្តិ​ហេតុនេះ​។​

​    ​សមាជិក​ក្រុមប្រឹក្សា​ត្រូវបាន​ប្រាប់ថា ពួកគេ​ត្រូវតែ​ជឿថា មេ​ស្នងការ​ប៉ូលិស​នៅ​សង្កាត់ South Yorkshire លោក David Duckenfield ដែលជា​អ្នកបញ្ជា​នៅក្នុង​ការប្រកួត​នោះ គឺជា​អ្នកទទួលខុសត្រូវ​ចំពោះ​បទ​មនុស្សឃាត​ដោយ​ការធ្វេសប្រហែស​ចំពោះ​ជនរងគ្រោះ ៩៦ នាក់ និង​ដើម្បី​ឈានទៅដល់​ការចេញ​សាលក្រម​មួយ​អំពី​ការសម្លាប់​ខុសច្បាប់​។​

​    ​គ្រួសារ​ជនរងគ្រោះ​បានធ្វើ​យុទ្ធនាការ​សម្រាប់​ការបញ្ចេញ​ឯកសារ​ដែល​អាច​នឹង​ផ្តល់ព័ត៌មាន​លំអិត​អំពី​ព្រឹត្តិការណ៍​នោះ ដោយ​បូក​បញ្ចូល​ថា​តើ​ជនរងគ្រោះ​មួយចំនួន​ដែល​គួរតែ​អាចជួយ​សង្គ្រោះបាន គួរតែ​ត្រូវ​បានផ្តល់​ការព្យាបាល​។ ភ្នាក់ងារ Hillsborough Independent Panel ដែល​បាន​បង្កើតឡើង​ដោយ​រដ្ឋាភិបាល​អង់គ្លេស​ដើម្បី​ស៊ើបអង្កេត​ចំពោះ​ឧប្បត្តិ​ហេតុនេះ បានបញ្ចប់​ការសន្និដ្ឋាន​កាលពី​ឆ្នាំ ២០១២ ថា គ្មាន​ប្រិយមិត្ត Liverpool ណា​ម្នាក់​ទទួលខុសត្រូវ​ចំពោះ​ឧប្បត្តិ​ហេតុនេះ​ទេ ដោយ​លើកឡើង​ពី​មូលហេតុ​ចម្បង​ថា ដោយសារ​ការខ្វះ​ការគ្រប់គ្រង​ពី​មន្ត្រីប៉ូលិស​វិញ​។​

​    ​នាយករដ្ឋមន្ត្រី​អង់គ្លេស លោក David Cameron បាន​ចេញមុខ​សុំទោស​ក្នុងនាម​រដ្ឋាភិបាល​ចក្រ​ភព​អង់គ្លេស​បន្ទាប់ពី​ការសន្និដ្ឋាន​របស់​ក្រុម​ភ្នាក់ងារ ហើយ​របាយការណ៍​កាល​ពី​ឆ្នាំ ២០១២ បាន​បង្ហាញថា ប៉ូលិស​និង​សេវាកម្ម​សង្គ្រោះបន្ទាន់​បាន​ប៉ុនប៉ង​ដើម្បី​បន្ទោស​ប្រិយមិត្ត Liverpool ចំពោះ​ហេតុការណ៍​ខាងលើនេះ​៕

adverise with khmeread
ប្រភព៖ Goal

មតិយោបល់