adverise with khmeread 1

Real Madrid ឬក៏ Man City ដែល​នឹងត្រូវ​បែកញើស​នៅ​សប្តាហ៍​ក្រោយ​?

​    ​លទ្ធផល​ការប្រកួត​បាល់ទាត់ Champions League វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ជើង​ទី ១ រវាង​ក្រុម Manchester City និង Real Madrid បានបញ្ចប់​ដោយ​លទ្ធផល​ខកចិត្ត ខណៈ​គ្មាន​ក្រុម​ណាមួយ បាន​ទម្លាយ​សំណាញ់​ឡើយ​។​

​    ​ក្រុម​ទាំងពីរ​មាន​ភាគ​ភាគរយ​គ្រប់គ្រង​បាល់​និង​ស៊ុត​ប្រហាក់ប្រហែលគ្នា ប៉ុន្តែ​អ្វីដែល​គួរឱ្យគត់សម្គាល់​នោះ​គឺ Real Madrid មានឱកាស​ច្រើនជាង Man City ប៉ុន្តែ​ការប្រយុទ្ធ​ពី​ខ្សែបម្រើ Man City មាន​ភាព​មុត​ស្រួច​ជាង​អធិរាជ​ស​។​

​    ​ទោះជា​យ៉ាងនេះ​ក្តី​ញ្ហា​ធំ​ចំពោះ​ក្លឹប Man City គឺ​ពួកគេ​បាន​បាត់បង់​ខ្សែបម្រើ​ឆ្នើម​របស់ខ្លួន​គឺ​កីឡាករ David SIlva ក្នុង​តង់​ទីមួយ​ដែល​អាច​បណ្តាលមកពី​បញ្ហា​សរសៃពួរ ។​

​    ​នៅ​សប្តាហ៍​ក្រោយ BBC នឹង​គ្រប់​ជើង​វិញ ខណៈ កីឡាករ Cristiano Ronaldo នឹង​វិលត្រឡប់​មកជួយ Real Madrid បន្ទាប់ពី​អវត្តមាន​កាលពី​យប់មិញ​ដោយសារ​រាងកាយ​មិន​ពេញលេញ​សម្រាប់​ការប្រកួត ជាពិសេស ពួកគេ​នឹងមាន​ឥត​ពល​ខ្លាំងក្លា​នៅក្នុង​ទឹកដី​របស់ខ្លួន​៕

 

adverise with khmeread

មតិយោបល់