adverise with khmeread Rockmain 1

The Rock បង្ក​ភាព​ភ្ញាក់ផ្អើល​ដល់​អ្នកគាំទ្រ​ពិសេស​ម្នាក់ ដែល​ខំ​ចាំ​ជួប​មុខ​ខ្លួន​

    ​Dwayne The Rock Johnson បាន​ផ្អាក​ការថត​រឿង Baywatch ដូច្នេះ​គាត់​អាច​ជួប​អ្នកគាំទ្រ​ម្នាក់​ដើម្បី​បំពេញ​តាម​បំណង​យ៉ាង​ពិសេស​។​

​    ​អ្នកកីឡា​កាស​និង​ជា​តួ​សម្ដែង​វ័យ​៤៣​ឆ្នាំ​រូបនេះ​បាន​ជូនដំណឹង​គិលានុបដ្ឋាយិកា​និង​ម្ដាយ​គាត់​និង​ប្អូនប្រុស​ឱ្យមក​ទីតាំង​មួយ​នៃ​ឆ្នេរសមុទ្រ ដើម្បី​ជួប Idol របស់គាត់ ដែល​បានរៀបចំ​ការរង់ចាំ​ពេញ​មួយថ្ងៃ រហូតដល់​គាត់​បានបញ្ចប់​ការងារ​។​

​    ​យ៉ាងណាមិញ ទឹកចិត្ត​ដ៏​ធំ​របស់ Dwayne បាន​ប្រាប់​ទៅ​អ្នកដឹង​នាំ​ការសម្ដែង​លោក Seth Gordon និង សហការី​ទាំង​អស់ថា គាត់​ត្រូវយក​ពេលវេលា​ខ្លះ​ចេញទៅ​ក្រៅ​និង​ជួប​អ្នកគាំទ្រ ហើយ​គាត់​បាន​សារភាពថា​គាត់​មានការ​រំភើបចិត្ត​ជាខ្លាំង​ចំពោះ​កម្លាំង​ទឹកចិត្ត​របស់ Ryan និង​ចិត្ត​ដ៏​បរិសុទ្ធ ដែល​បាន​បាញ់​ទម្លុះ​បេះដូង នៅពេល​គាត់​បាន​ប្រាប់​ទៅ​អតីត​ម្ចាស់​ជើងឯក​កីឡាកាស​ថា​គាត់​ចូលចិត្ត The Rock ភាសា​កាយវិការ​។​

​    ​រូបភាព​ដែល​ពោល​ពេញ​ទៅដោយ​ភាព​រំជួលចិត្ត​ផុស​នៅលើ Instagram កាលពី​ថ្ងៃទី​២៥ មេសា ២០១៦ បង្ហោះ​ដោយ Dwayne និង​សរសេរ​លើ​រូបនោះ​ថា "​អរគុណ​ណាស់​ពិភពលោក​មួយ​នេះ​"៕

adverise with khmeread
ប្រភព៖ lollipop

អ្នកនឹងចូលចិត្ត

មតិយោបល់