adverise with khmeread Rui en

Rui En បកស្រាយ​ពី​ការចាកចេញ​ពី​កម្មវិធី Star Award បន្ទាប់ពី​ការនិយាយ​បាញ់​របស់លោក Pornsak

    ​តារា​សម្ដែង​នាង Rui En ជា​អ្នក​ដែលមាន​ការបកស្រាយ​ច្រើន​បន្ទាប់ពី​ឧបទ្ទវហេតុ​ចរាចរណ៍​នៅ​ថ្ងៃទី​១៤ មេសា ឥឡូវ​បានឃើញ​ខ្លួនឯង​រឹត​ត្រូវ​ចេញមុខ​បកស្រាយ​ម្តង​ហើ​ម្តងទៀត​រឹតតែ​ច្រើន​។​

​    ​ម្សិលមិញ តារា​វ័យ​៣៥​ឆ្នាំ​រូបនេះ​បាន​បង្កើត​ការបំភ្លឺ​មួយ​ផ្សេងទៀត​។ សារ​នេះ គឺ​សម្រាប់​ការចាកចេញ​ពី​កម្មវិធី Star Award វគ្គ​២ បន្ទាប់ពី​លោក Pornsak តារា​ថៃ​បាញ់​ឈឺៗ​នៅនឹងកន្លែង​ឱ្យ​ល្បី​លើ​ឆាក​ថ្មី​មួយទៀត ដោយ​ថា "​តើ​ស្គាល់​ខ្ញុំ​ថា​ជា​អ្នកណា​ទេ​?"​។​

​    ​នាង​បាន​ចាកចេញ​ទាំង​ខឹងច្រឡោត​មុនពេល​នាង​ទៅ​ចូលរួម​ក្នុង​កម្មវិធី​ទូរទស្សន៍​មួយ​ផ្សេងទៀត បន្ទាប់ពី​កម្មវិធី Star Award នៅ​ថ្ងៃអាទិត្យ​ទី​២៤ មេសា​។ ការ​ដៀមដាម​ដែលថា នាង​បាន​ខឹងសម្បា​ដាក់​លោក Pornsak ដោយសារ​ការយក​អំបិល​ទៅ​រោយ​លើ​ស្នាមរបួស ឬក៏​ដោយសារ​អន់ចិត្ត​ដែល​នាង​មិនបាន​ឈ្នះ​ពាន​តារា​សម្ដែង​ល្អ​ដាច់​គេ​ឬ​យ៉ាងណាទេ​។​

​    ​ហើយ​ការពិត​បាន​លាតត្រដាង តារា​ស្រី​រូបនេះ​បាន​ផុស​លើ​វេ​ប​សាយ​អ្នក​គាំ​របស់​នាង​កាលពី​ម្សិលមិញ​ថា នាង​ត្រូវ​ចាកចេញ ពីព្រោះ​នាង​មាន​ជំងឺ​ក្រពះ​ត្រូវ​ការបន្ថយ​អាស៊ីត​ក្នុង​ក្រពះ ហើយ​ពេលនោះ​នាង​មាន​អារម្មណ៍​ចង់​ក្អូ​ត​ចង្អោ​។​

​    ​នាង​បន្តទៀតថា "​ការចាកចេញ​នេះ​មិនមែន​ដោយសារ​ខឹង​នឹង​លោក Pornsak ឬក៏​មិន​បានឈ្នះ​ពានរង្វាន់​អ្វី​ទាំងអស់​"៕

adverise with khmeread
ប្រភព៖ lollipop

អ្នកនឹងចូលចិត្ត

មតិយោបល់