adverise with khmeread Gal main

ធាតុពិត​របស់​តួ​ក្នុង​រឿង Batman VS Super នឹងធ្វើ​ឱ្យ​អ្នក​ភ្ញាក់ផ្អើល​

​    ​អ្នកគាំទ្រ​រឿង Fast and Furious ស្គាល់​នាង Gal Gadot ជា​តួ Gisele ​ប៉ុន្ដែ​អាជីព​ពិតជា​បានចាប់ផ្តើម​លេចធ្លោ​ចាប់តាំងពី​សម្តែង​ជា​តួ Wonder Woman​។​

​    ​វេ​ប​សាយ The Coverage បាន​ជីក​កកាយ​មុខមាត់​ពិត​របស់​តារា​ដ៏​ស្រស់ស្អាត​ម្នាក់នេះ​ដែល​នឹងធ្វើ​ឱ្យ​អ្នក​ភ្ញាក់ផ្អើល​ជាមិនខាន​។​

​    ​ទី​១៖ នាង​គឺជា​ជនជាតិ​អ៊ីស្រាអែល​។ នាង​គឺជា​តួ​សម្ដែង​និង​តារា​ម៉ូ​ដែល​ជនជាតិ​អ៊ីស្រាអែល​។ នៅ​អាយុ​១៩ នាង​បានឈ្នះ​ពានរង្វាន់ Miss Israeli និង​បាន
​បន្តដំណើរ​របស់​នា​ង​ក្នុង​កម្មវិធី Miss Universe ក្នុង​ទីក្រុង Quito ប្រទេស​អេក្វាទ័រ ក្នុង​ឆ្នាំ​២០០៤​។​

​    ​ទី​២៖ នាង​មាន​ប្រវត្តិ​ជា​កងទ័ព​។ នាង​បាន​ចូល​បម្រើ​ក្នុង​អង្គភាព​ការពារជាតិ​ក្នុងប្រទេស​អ៊ីស្រាអែល​រយៈពេល​ពីរ​ឆ្នាំ​។ នាង​មានចំណេះដឹង​ផ្នែក​ប្រើ​កាំភ្លើង
​យ៉ាងច្បាស់​។​

​    ​ទី​៣៖ ការសម្ដែង​ប្រកបដោយ​ភាពគ្រោះថ្នាក់​។ មិនមែន​តួ​សម្ដែង Hollywood សុទ្ធតែ​អាច​សម្ដែង​ក្នុង​ឈុត​គ្រោះថ្នាក់​ដូច​នាង​នោះទេ ប៉ុន្ដែ​នាង Gal
អាចធ្វើ​បាន​។​

​    ​ទី​៤៖ នាង​បាន​រៀបការ​ហើយ​។ ជា​រឿង​សោកស្ដាយ​ឬ​យ៉ាងណា​សម្រាប់​អ្នកគាំទ្រ​នាង​? នាង​បាន​រៀបការ​តាំងពី​ឆ្នាំ​២០០៨ មកម្ល៉េះ ជាមួយនឹង​លោក Yaron
Barsano ហើយ​និង​បានកូន​ស្រី​ម្នាក់​ឈ្មោះ Alma ក្នុង​ឆ្នាំ​២០១១​។​

​    ​ទី​៥៖ នាង​គឺជា​តួ​សម្ដែង​មិនមែនជា​ជនជាតិ​អាមេរិកកាំង​ដំបូង​គេ​បង្អស់ ដែល​ដើរតួ​ជា Wonder Woman​។ 

​    ​ទី​៦៖ នាង​គឺ​តួ​សម្ដែង​ដែលមាន​ខួរក្បាល​ល្អ​។ ក្នុង​ឆ្នាំ​២០១២ នាង Gal បាន​ជាប់​លេខ ៥ ក្នុងចំណោម ៥០ ជា​តួ​សម្ដែង​ដែល​ឆ្លាត មាន​ទេពកោសល្យ កំប្លែង
និង​ជា​ស្រី​ស្អាត​ក្នុង​ពិភពលោក​។​

​    ​ទី​៧៖ នាង​គឺជា​តារា​ម៉ូ​ដែល​ដែលមាន​តម្លៃ​ខ្លួន​ថ្លៃ​ជាងគេ​លេខ ២ ក្នុង​ពិភពលោក​។ នាង​ជា​លេខ​ពីរ​បន្ទាប់ពី​លោក Leonardo DiCaprio៕

adverise with khmeread
ប្រភព៖ lollipop

អ្នកនឹងចូលចិត្ត

មតិយោបល់