adverise with khmeread 1.queen rania of jordan

ជំទាវ​ទី​១ ដែល​ស្រស់ស្អាត​បំផុត​ទាំង​ប្រាំ​មួយរូប​នៅ​តំបន់​អាស៊ី​

​បើ​និយាយ​ពី​មនុស្ស​ដែលមាន​ទាំង​សម្រស់ កេរ្តិ៍ឈ្មោះ​និង​អំណាច​នោះ គេ​ប្រហែលជា​មិនបាន​លើកយក​មក​និយាយ​ដោយផ្ទាល់​នៅក្នុង​សៀវភៅ​ស្តីពី​ការគ្រប់គ្រង​អំណាច​នោះទេ ប៉ុន្តែ​ការ​ក្លាយជា​ជំទាវ​ទី​១​ចាំបាច់​ត្រូវតែមាន​ភាព​ទាក់ទាញ​និង​ភាពស្រស់ស្អាត​គ្រប់ពេលវេលា ព្រមទាំង​មានទឹក​ចិត្តមុត​ស្រួច​ដូច​ទឹកចិត្ត​របស់​ស្វាមី​និង​មានចិត្ត​សម្បុរ​ស​ចំពោះ​ជនក្រីក្រ​។ ជំទាវ​ទី​១​ត្រូវបាន​គេ​ចាត់ទុកថា ជា​មាតា​របស់​ជាតិ ហើយ​ដូច​ស្វាមី​របស់ខ្លួន​ដែរ ជំទាវ​ទី​១​ត្រូវបាន​គេ​តាម​សង្កេតមើល​ជានិច្ច​។ នេះ​គឺជា​ឱកាស​ដើម្បី​លោកអ្នក​ស្គាល់​ជំទាវ​ទី​១​ប្រាំ​មួយរូប ដែលមាន​សម្រស់​ស្អាត​ដាច់​គេ​នៅ​តំបន់​អាស៊ី​កាន់តែច្បាស់​ជាង​មុន​។​

៦.​លោកស្រី ផឹង លី​វ៉ាន (Peng Liyuan) នៃ​ប្រទេស​ចិន​
​ជា​អ្នក​សម្តែង​ដ៏​មាន​ឥទ្ធិពល ដែល​ចាប់​ផ្តើមចេញពី​ឋានៈ​ជា​នាយទាហាន​សាមញ្ញ​ម្នាក់ លោកស្រី​បានក្លាយ​ជា​អ្នក​សម្តែង​ដើម្បី​លើកទឹកចិត្ត​ទាហាន​ផ្សេងទៀត​អំឡុងពេល​មាន​សង្គ្រាម​។ ក្រោយមក លោកស្រី​ទទួលបាន​សញ្ញាបត្រ​ថ្នាក់អនុបណ្ឌិត ហើយ​ឥឡូវ លោកស្រី​គឺជា​ស្ត្រី​ម្នាក់​ដែលមាន​ឥទ្ធិ​ល​ពល​បំផុត​ក្នុង​ពិភពលោក នេះ​បើតាម​ទស្សនា​វ​ដ្តី Forbes ។ លោកស្រី​គឺជា​កម្លាំង​ជំរុញ​ដ៏​មាន​ឥទ្ធិពល​ម្នាក់​នៅលើ​ឆាក​អន្តរជាតិ​ក្នុង​វិស័យ​សុខាភិបាល សិល្ប​សម្តែង​និង​វិស័យ​អប់រំ​។ នៅក្នុង​វ័យ​៥២​ឆ្នាំ លោកស្រី​នៅតែមាន​សម្រស់​ស្រស់ស្អាត​ដដែល​។ គំនិត​យោបល់​របស់​លោកស្រី​បានធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ខ្លាំង​ទូទាំង​ពិភពលោក​។​

៥. ព្រះមហា​ក្សត្រិយានី ជេ​ត​ស៊ុន ផេ​ម៉ា (Jetsun Pema) នៃ​ប្រទេស​ប៊ូ​តាន
​ព្រះមហា​ក្សត្រិយានី ជេ​ត​ស៊ុន ផេ​ម៉ា មើលទៅ​ដូចជា​ទេពអប្សរ ហើយ ទ្រង់​គឺជា​ស្ត្រី​ដែលមាន​ច​រិ​យ​សុភាពរាបសា ឆ្លាត រួសរាយ​រាក់ទាក់​និង​ជាម​នុស្ស​ដែល​ស្អាត​ទាំង​ចិត្ត​និង​រូបរាង​ខាងក្រៅ​។ ព្រះអង្គ​ចូលចិត្ត​លេង​កីឡាបាល់បោះ វិចិត្រសិល្បៈ​និង​គូរគំនូរ​នៅពេល​ទំនេរ​។ ជា​ព្រះមហា​ក្សត្រិយានី​ដ៏​ស្រស់ស្អាត​និង​ជា​កូនស្រី​របស់​អាកាសយានិក​ម្នាក់​នោះ ព្រះអង្គ​ត្រូវបាន​គេ​ចាត់ទុកថា ជា​សមាជិក​រាជវង្ស​ម្នាក់​ក្នុងចំណោម​សមាជិក​រាជវង្ស​ដែល​ស្រស់ស្អាត​បំផុត​។​

៤. ម៉ូ​ហ្សា ប៊ី​ន ណា​ស័​រ អាល់ មី​ស​ណេ​ដ (Mozah bint Nasser Al Missned) របស់​ប្រទេស​កាតា​
​លោកស្រី​ជឿជាក់​លើ​សារៈសំខាន់​នៃ​ការសិក្សា​និង​លទ្ធិប្រជាធិបតេយ្យ​។ ខណៈពេលដែល​ជំទាវ​ទី​១​ខ្លះ​ទំនងជា​មិនសូវ​ទទួលបាន​ព័ត៌មាន​គ្រប់គ្រាន់​អំពី​ប្រវត្តិ​និង​ស្ថានភាព​បច្ចុប្បន្ន​ក្នុងប្រទេស​របស់ខ្លួន​នោះ ភរិយា​ទី​២​ក្នុងចំណោម​ភរិយា​ទាំងបី​នៃ​អតីត​ថ្នាក់ដឹកនាំ​របស់​ប្រទេស​កាតា​រូបនេះ​គឺមាន​ភាព​សកម្ម​ខ្លាំង​នៅ ពេល​និយាយ​ដល់​បញ្ហានយោបាយ​និង​សកម្មភាព​ថ្នាក់ជាតិ​។​ការចូលរួមចំណែក​យ៉ាងសកម្ម​ក្នុង​រដ្ឋាភិបាល​កាតា​បានធ្វើ​ឲ្យ​លោកស្រី​ទទួលបាន​ងារ មុខ​តំ ណែ​ង​និង​ការផ្តល់​កិត្តិយស​ផ្សេងៗ​។ ជំទាវ ម៉ូ​ហ្សា ប៊ី​ន ណា​ស័​រ អាល់ មី​ស​ណេ​ដ ក៏​ជា​និមិត្តរូប​នៃ​ភាពទាន់សម័យ​ផងដែរ លោកស្រី​ត្រូវបាន​គេ​ចាត់ទុកថា ជា​ស្ត្រី​ម្នាក់​ក្នុងចំណោម​ស្ត្រី​ទាន់សម័យ​បំផុត​ក្នុង​ពិភពលោក​។​

៣. លោកស្រី ម៉េ​រី​បាន អា​លី​យ៉េ​វ៉ា (Mehriban Aliyeva) នៃ​ប្រទេស​អា​ស៊ែ​បៃ​ហ្ស​ង់​
​ជំទាវ​ទី​១​របស់​ប្រទេស​អា​ស៊ែ​បៃ​ហ្ស​ង់​មើលទៅ​អស្ចារ្យ​ហើយ​កំពុង​ត្រូវបាន​គេ​បណ្តុះបណ្តាល​ដើម្បី​ក្លាយជា​ប្រធានាធិបតី​បន្ទាប់​របស់​ប្រទេស​នេះ​។ លោកស្រី​មាន​ប្រជាប្រិយ​ខ្លាំងណាស់​ដោយសារតែ​ទ្រព្យសម្បត្តិ ឥទ្ធិពល សកម្មភាព​មនុស្សធម៌​និង​ដោយសារតែ​ស្តា​យល៍​ទាន់សម័យ​របស់លោក​ស្រី​។ ចំណេះដឹង​អំពី​បញ្ហានយោបាយ​និង​ហិរញ្ញវត្ថុ​របស់លោក​ស្រី​អាចមាន​មនុស្ស​មួយចំនួន​មាន​ចម្ងល់ ប៉ុន្តែ​ប្រាកដជា​គ្មាន​ចម្ងល់​ទេ បើ​និយាយ​ពី​សម្រស់​និង​ស្តា​យល៍​របស់លោក​ស្រី​វិញ​។ វេជ្ជបណ្ឌិត​ស្រី​រូបនេះ​គឺជា​មនុស្ស​ដែលមាន​ការយល់ដឹង​អំពី​ភាពទាន់សម័យ​។​

២.​លោកស្រី អា​ស្មា អាល់ អាសាដ​(Asma al-Assad) នៃ​ប្រទេស​ស៊ី​រី​
​មិន​គ្រាន់​តែមាន​សម្រស់​ស្រស់ស្អាត​ដាច់​គេ​ប៉ុណ្ណោះ​ទេ លោកស្រី​ជំទាវ​ទី​១​កូនកាត់​អង់គ្លេស​ស៊ី​រី​រូបនេះ​មាន​សញ្ញាបត្រ​អក្សរសាស្ត្រ​បារាំង​និង​វិទ្យាសាស្ត្រ​កុំព្យូទ័រ​។ លោកស្រី​បានបង្ហាញ​មុខ​នៅលើ​ទស្សនា​វ​ដ្តី Elle និង Huffington Post ជា​ស្ត្រី​ម្នាក់​ក្នុងចំណោម​ស្ត្រី​ដែល​ស្លៀកពាក់​ស្អាត​ដាច់​គេ​នៅលើ​ពិភពលោក​។ លោកស្រី​គឺជា​អ្នកគាំទ្រ​ដល់​ការអប់រំ​អំពី​សិទ្ធិ​របស់​ស្ត្រី​។ លោកស្រី​ធ្លា​ប់រង​ការរិះគន់​អំពី​ការចាយវាយ​ខ្ជះខ្ជាយ រង​នូវ​ការដាក់​បម្រាម​ធ្វើដំណើរ​និង​ការ​បង្កក​ទ្រព្យសម្បត្តិ ទោះបីជា​យ៉ាងណា​លោកស្រី​នៅតែ​ស្មោះត្រង់​ចំពោះ​ស្វាមី​និង​ប្រទេស​ស៊ី​រី​។ ស្ត្រី​ដែលមាន​សម្រស់​ស្រស់ស្អាត​បែប​ធម្មជាតិ​រូបនេះ​ចូលចិត្ត​ពា​ក់វែន​តាខ្មៅ​និង​ម៉ូត​សក់​ទឹករលក​។​

១. ព្រះមហា​ក្សត្រិយានី រ៉ា​នៀ (Rania) នៃ​ប្រទេស​ហ្ស៊​កដា​នី​
​ខណៈពេល​មនុស្ស​វ័យក្មេង​មា​មា​ញឹក​បង្ហោះ​រូប​ស៊ែ​ល​ហ្វី​នៅលើ​បណ្តាញ​សង្គម​ផ្សេងៗ​នោះ ព្រះមហា​ក្សត្រិយានី រ៉ា​នៀ មមាញឹក​ក្នុងការ​កែប្រែ​ពិភពលោក​ឲ្យ​ក្លាយជា​ទីកន្លែង​ដ៏​ប្រសើរ​បំផុត​មួយ​តាមរយៈ​ទំព័រ​បណ្តាញ​សង្គម​របស់​ទ្រង់​។​ជា​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ទ្វី​ត​ធើ ហ្វេ​ស​ប៊ុ​ក​និង​យូ​ធូប​ដ៏​សកម្ម ព្រះអង្គ​គឺជា​អ្នកគាំទ្រ​ប្តូរផ្តាច់​ចំពោះ​បុព្វហេតុ​ជាច្រើន​ដូចជា​វិស័យ​អប់រំ ការផ្តល់អំណាច​ដល់​ស​ហគ​មន៍ ការពិភាក្សា​ផ្លាស់ប្តូរ​វប្បធម៌ វិស័យ​សុខាភិបាល យុវជន​និង​មីក្រូហិរញ្ញវត្ថុ​។ ព្រះអង្គ​ទទួលបាន​រង្វាន់​កិត្តិយស​ជាច្រើន​ចំពោះ​ទស្សន​បែប​ទាន់សម័យ​របស់​ព្រះអង្គ​។​

​ជំទាវ​ទី​១​ទាំងអស់នេះ​មាន​បុគ្គលិកលក្ខណៈ​ដោយឡែកៗ​ពីគ្នា​ដែល​ធ្វើ​ឲ្យ​ពិភពលោក​មាន​ចំណាប់អារម្មណ៍​ចម្រុះ​ទាំង​ស្រឡាញ់​ពួកគាត់  មិន​ចូលចិត្ត​ពួកគាត់ សរសើរ​ពួកគាត់  និង​ថែមទាំង​ចង់ដឹង​អំពី​ពួកគាត់​ផងដែរ​។ ទោះបីជា​យ៉ាងណា ពួកគាត់​ត្រូវបាន​ផ្តល់​តម្លៃ​តាមរយៈ​ការចូលរួមចំណែក​ដោយ​ផ្ទាល់​និង​តួនាទី​របស់​ពួកគាត់​ជា​ស្ត្រី​នៅ​ពីក្រោយ​បុរស​ដែលមាន​ឥទ្ធិពល​បំផុត​ក្នុង​ពិភពលោក​៕

adverise with khmeread

មតិយោបល់