adverise with khmeread 414253df 509d 4c17 9ddf e8ab071b6413

គយ​ចល័ត​រាជធានី​ភ្នំពេញ​ឆែក​រថយន្ត​ទំនើប​ស្លាក​លេខ​ ន​.​ប​ ១​គ្រឿង​

     ភ្នំពេញ ៖ រថយន្ត ម៉ាក ​Land Cruiser ស៊េរី​ទំនើប ពណ៌​ស ស្លាក​លេខ​ន​.​ប​-៦៥៧៧ ចត​នៅមុខ​ភូមិគ្រឹះ​៦៥ ផ្លូវ​២៥៧ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក ត្រូវបាន​កម្លាំង​សាខាគយ​ និង​រដ្ឋាករ​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក ភេ សុ​មុនី ប្រធាន​សាខាគយ​និង​រដ្ឋាករ​រាជធានី​ភ្នំពេញ និង​លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ត្រួតពិនិត្យ​ឯកសារ​រក​បទល្មើស​ផ្សេងៗ នៅវេលា​ម៉ោង​១១​ព្រឹក ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៦​។​

      ការចុះ​ត្រួតពិនិត្យ​នេះ​មន្ត្រី​គយ​មិនបាន​ចោទប្រកាន់​អ្វី​ឡើយ​គ្រាន់តែ​សុំ​ពិនិត្យ​ឯកសារ​នៃ​រថយន្ត​ពី​តៃកុង​ម្នាក់​ទៅតាម​នីតិវិធី​ដើម្បី​បញ្ជាក់ថា​រថយន្ត​មួយ​នេះ​ស្របទៅតាម​ច្បាប់​របស់​ក​ម្ពុ​ជា​និង​វិធានការ​រាជរដ្ឋាភិបាល​ឬ​អត់​។​

      តាមរយៈ​តៃកុង​បាន​ប្រាប់​មន្ត្រី​គយ​ថា រថយន្ត​ខាងលើនេះ​មាន​ឯកសារ​គ្រប់គ្រាន់​ហើយ​រថយន្ត​នេះ​ជា​របស់លោក ចាន់ ធី តែ​មិន​បញ្ជាក់​អំពី​តួនាទី​អ្វី​ឡើយ​ដោយ​គាត់​ទើប​មក​បើក​បរ​ថ្មី​។​

      បច្ចុប្បន្ន​រថយន្ត​ខាងលើ​ត្រូវបាន​កម្លាំង​គយ​នាំយក​ទៅធ្វើ​កំណត់ហេតុ​តាម​នីតិវិធី​ច្បាប់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់