adverise with khmeread 1db0b9f9 3ad3 4e8e b934 eb46e2c1f525

ស្បថ​អាក្រក់​អា​ក្រី «​បើ​អ្នកណា​និយាយ​កុហក​សូមឱ្យ​រក​ស៊ី​ក្រ​រហាម​ និង​ចេញ​ទៅវិញ​ឡាន​បុក​ស្លាប់​តាមផ្លូវ​»

    ​ ភ្នំពេញ ៖ ក្រុម​អ្នកបើកបរ​រថយន្ត​តាក់​ស៊ីក្រហម​បាននាំគ្នា​បើក​កៀរ​ម៉ូតូ​វីវ៉ា​ហើយ​ថែមទាំង​ចុះមក​វាយ​ពួកគេ​ទៀត​រួច​រត់​បាត់​បន្សល់​តែ​រថយន្ត​នៅ​កន្លែងកើតហេតុ​ប៉ុណ្ណោះ​។​​ បន្ទាប់មក​ពួកគេ​បាន​ស្បថ​ថា​«​បើ​អ្នកណា​និយាយ​កុហក​សូមឱ្យ​រក​ស៊ីក្រ​រហាម​និង​ចេញ​ទៅវិញ​ឡាន​បុក​ស្លាប់​តាមផ្លូវ​»​។​

     ហេតុការណ៍​ខាងលើនេះ​បាន​បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​ និង​១០​ព្រឹក​ថ្ងៃទី​២៧ ​ខែមេសា ​ឆ្នាំ​២០១៦​នៅតាម​បណ្ដា​យ​ផ្លូវ​ព្រះសីហនុ​ទល់មុខ​ហាង​ABC​ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា​។​

     តាម​សំដី​របស់​ជនរងគ្រោះ​ឈ្មោះ សារឿន​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ មាន​មុខរបរ​ធ្វើការ​នៅ​ភោជនីយដ្ឋាន​ម្ដុំ​សំណង់​១២​បាន​និយាយ​ឱ្យដឹងថា ដំបូង​គាត់​ជិះ​ម៉ូតូ​ម៉ាក់វីវ៉ា​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1V-8077 ​មកពី​លេង​នៅមុខ​កោះ​ពេជ្រ​។ តែ​ពេល​បើក​ម៉ូតូ​មក​ជិត​ដល់​ស្តុ​ប​ពេទ្យ​ចិន​ស្រាប់​មាន​រថយន្ត​តាក់​ស៊ី​ក្រហម​បើក​មករក​ប៉ះគ្នា​តែ​មិនទាន់​ប៉ះ​ផង​គ្រាន់តែ​ចង្អុលមុខ​ដាក់គ្នា​ស្រាប់​ខាង​រថយន្ត​តាក់​ស៊ី​ក្រហម​ឡើង​តាម​អាយ​ឌី​ឱ្យ​បក្ខពួក​មកឃាត់​។​

     ពេល​គាត់​បើក​ម៉ូតូ​ចេញមក​ដល់​មុខ​ហាង​ABC​ស្រាប់​តែមាន​រថយន្ត​តាក់​ស៊ីក្រហម​បី​គ្រឿង​បើក​មក​កៀរ​គាត់​ហើយ​ថែមទាំង​ចុះមក​វាយ​ទៀត​។ តែ​ពេល​វាយ​មក​កុំ​អ្នករត់ម៉ូតូឌុប​ និង​កង​បី​ជួយ​កុំ​គាត់​ទាន់​ហើយ​ពេល​អ្នក​វាយ​គាត់​បាន​រត់​បាត់​បន្សល់​តែ​រថយន្ត​ប៉ុណ្ណោះ​។​

     ចំពោះ​ប្រជា​ពល​ដ្ឋ​វិញ​បាន​និយាយថា ឱ្យតែ​មានរឿង​ជាមួយ​រថយន្ត​តាក់​ស៊ី​ក្រហម​មិន​ថា​រឿង​ចរាចរណ៍​ឬ​រឿង​អី​ទេ​គឺ​ពួក​អាង​ក្រុម​ហ៊ុ​ន​ជា​អ្នកដោះស្រាយ​ព្រោះ​អី​មាន​ក្រុមហ៊ុន​ធានារ៉ាបរង​ចាំ​ជួយ​ពេល​មាន​បញ្ហា​អី​គ្រាន់តែ​ទុក​រថយន្ត​ចោល​ទៅបាន​ហើយៗ។​

     រថយន្ត​តាក់​ស៊ី​ក្រហម​ដែល​គេ​ចោទថា​ចុះ​វាយ​គេ​នោះ​គឺ​១​ពាក់​ស្លាក​លេខ​ភ្នំពេញ​ ​2AB.3596 ​និង​មួយគ្រឿង​ទៀត​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AA.6843​ ត្រូវបាន​​សម្ថ​ត​កិច្ច​នាំមក​កាន់​ប៉ុស្តិ៍​វាលវង់​ដើម្បី​រង់​ដោះស្រាយ​គ្នា​ពេល​ក្រោយ​។​

     ក្រោយពី​នាំមក​ដល់​ប៉ុ​ស្តិ៍​ភាគី​ទាំងសងខាង​បាន​ជជែក​គ្នា​ប្រហែល​១​ម៉ោង​ក៏​សម្រេច​ថា​នាំគ្នា​ស្បថស្បែរ​នៅ​ចំពោះមុខ​លោកតា​ប៉ុស្តិ៍​ថា​«​បើ​អ្នកណា​និយាយ​កុហក​សូមឱ្យ​រក​ស៊ី​ក្រ​រហាម​ ​និង​ចេញ​ទៅវិញ​ឡាន​បុក​ស្លាប់​តាមផ្លូវ​»៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់