adverise with khmeread 1da1106e d4d0 4d9d b824 ea0875001aae

កម្មករ​ប្រមាណ​ជា​៦០​នាក់​រងរបួស​ធ្ងន់​និង​ស្រាល​ដោយសារ​ក្រឡាប់​ឡាន

     កំពង់ស្ពឺ ៖ កម្មករ​ប្រមាណ​ជា​៦០​នាក់​រងរបួស​ធ្ងន់​និង​ស្រាល​ដោយសារ​ក្រឡាប់​ឡាន ​កាលពី​វេលា​ម៉ោងជាង​៦​ព្រឹក ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៦ នៅលើ​កំណាត់​ផ្លូវ​លេខ​៥២ ក្នុងភូមិ​ចំការ​ដូង ឃុំ​វាល​ពង់ ស្រុក​ឧ​ត្តុ​ង្គ ខេត្តកំពង់ស្ពឺ ជាប់​ព្រំប្រទល់​ខេត្តកំពង់ឆ្នាំង។ 

     សមត្ថកិច្ច​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា រថយន្ត​នេះ​ដឹក​កម្មករ ចេញពី​ឃុំ​ឈានឡើង ស្រុក​សាមគ្គី​មានជ័យ ឆ្ពោះ​មកកាន់​រោងចក្រ នានា​នៅ​ម្តុំ​ឃុំ​លង្វែក ក្នុងស្រុក​កំពង់ត្រឡាច និង ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង។

     សមត្ថ​កិ​ច្ច្ត​ថា រថយន្ត​ដែល​ក្រឡាប់​ម៉ាក ហ៊ីយ៉ាន់ដាយ​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AG-9077​បាន​បើក​ក្នុង​ល្បឿន​មួយ​យ៉ាង​លឿន។ លុះ​មកដល់​ចំណុចកើតហេតុ រថយន្ត​នេះ​បាន​ផ្ទុះ​កង់​មុខ បណ្តាលឱ្យ​ក្រឡាប់​បះ​កង់​ឡើងលើ​តែម្តង។​

     ជនរងគ្រោះ​ជា​កម្មករ កម្មការិនី​រោងចក្រ​ដែល​រងរបួស​ធ្ងន់​និង​ស្រាល​ក្នុង ហេតុការណ៍​នេះ មាន​ចំនួន​៥៧​នាក់។ 

     ក្រោយពេល​កើតហេតុ ១៦​នាក់​ដែល​រងរបួស​ធ្ងន់ ត្រូវបាន​គេ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​រាជធានី​ភ្នំពេញ ,៦​នាក់​ទៀត​ត្រូវបាន​គេ​បញ្ជូនទៅ​សង្គ្រោះ​នៅ​ពេទ្យ​ឯកជន​នៅ​កំពង់ហ្លួង និង ៣៥​នាក់​ទៀត ត្រូវបាន​គេ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ឧ​ត្តុ​ង្គ ខេត្តកំពង់ស្ពឺ។

     សមត្ថកិច្ច​បានបញ្ជាក់​ថា អ្នកបើកបរ​រថយន្ត​បង្ករ​ឈ្មោះ ឆេង ប៊ុន​រឿន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រយៀក ឃុំ​ឈានឡើង ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង ក្រោយពេល​កើតហេតុ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់