adverise with khmeread C1ca8c49 bf75 4948 aa30 94a78e6b4d4b

មន្ត្រីប៉ូលិស​ចូលទៅ​សម្រួល​គ្នា​ត្រូវ​ជន​ម្នាក់​មក​វាយ​បែក​មាត់​ចេញឈាមឃាត់ខ្លួន​ម្នាក់​

     ភ្នំពេញ​ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង​ម៉ូតូ​កង់​បី​កើតឡើង​នៅ​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ២០១៦​នា​វេលា​ម៉ោង​១០ ​និង​២០​នាទី​យប់ នៅ​ចំណុច​ផ្លូវ​បេតុង​មុខផ្ទះ​លេខ​៥០៩ ក្រុម​៣​ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ហើយ​មាន​មន្ត្រីប៉ូលិស​ចូលទៅ​សម្របសម្រួល​ត្រូវបាន​បុរស​ម្នាក់​ជា​អ្នករត់​ម៉ូតូ​កង់​បី​វាយ​បែក​មាត់ ហើយ​ប៉ូលិស​ឃាត់ខ្លួន​។ 

     ប៉ូលិស​បានឱ្យដឹងថា ម្ចាស់​រថយន្ត​ឈ្មោះ ​នូ ណា​រ៉ា ភេទ​ប្រុស អាយុ​៤១​ឆ្នាំ​បើកបរ​​រថយន្ត​ម៉ាក​ស៊ីណា ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AD-7086 និង​ម៉ូតូ​កង់​៣​ម្ចាស់​ឈ្មោះ ហុង សែ​ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​រត់​ម៉ូតូ​កង់​៣(​មាន​ជាតិ​ស្រវឹង​)​បាន​ទៅ​ប៉ះ​រថយន្ត​បណ្តាល​ឲ្យ​បែក​កញ្ចក់​ខាងឆ្វេង​និង​ឆ្កូត​ទ្វារ​ខាងឆ្វេង។ 

     ក្រោយពី​មានរឿង​ហេតុ​ខាងលើ​ឈ្មោះ​ហុង សែ​មាន​ជាតិ​ស្រវឹង​បាន​ស្រែក​ឡូឡា​រក​វាយ​មកលើ​ម្ចាស់​រថយន្ត  ហើយ​ត្រូវ​ម្ចាស់​រថយន្ត​សុំ​អន្តរាគមន៍​ពី​សមត្ថកិច្ច។ បន្ទាប់មក​ខាង​សមត្ថកិច្ច​ឃើញ​ដូច្នេះ​ក៏​ចូលទៅ​ឃាត់​។ 

    ​​ ពេលនោះ​ក៏មាន​ឈ្មោះ​ហុង  សែ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ស្ទុះ​មក​វាយ​មន្ត្រីប៉ូលិស​ឈ្មោះ ជូន  អូស្ត្រាលី​ខេ​មុនី បណ្តាល​ឲ្យ​របួស​ត្រូវមាត់​បែក​ឈាម​។​

     សមត្ថកិច្ច​ឃើញ​ដូច្នេះ​ក៏បាន​ឃាត់​ជន​ទាំង​២​នាក់​មកកាន់​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ដើម្បី​កសាង​ឯកសារ​អនុវត្តន៍​តាម​និតិ​វិធី​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់