adverise with khmeread 31656999 2e9f 42d4 a69a 520909254502

អាវុធហត្ថ​បញ្ជូន​ចោរ​២​នាក់​ប្រើ​ដាវ​សាំ​ម៉ូ​រ៉ៃ​ជា​អាវុធ​ធ្វើ​សកម្មភាព​ប្លន់​ទៅ​តុលាការ​

      ភ្នំពេញ ៖ ចោរប្លន់​ពីរ​នាក់​ដែល​ប្រើប្រាស់​ដាវ​សាំ​ម៉ូ​រ៉ៃ​ជា​មធ្យោបាយ​ដើម្បី​ដើរ​ប្លន់​យក​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ជា​រើ​យៗ​នោះ​ត្រូវបាន​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បញ្ជូនទៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៦​បន្ទាប់ពី​ស្រាវជ្រាវ​ចាប់ខ្លួន​ជា​បន្តបន្ទាប់​ក្នុងករណី​ប្លន់​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ជាច្រើន​ករណី​រួចមក​។​

      មន្ត្រី​អាវុធហត្ថ​រាជធានី​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២៧​ ខែមេសា​ថា តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ទាំងពីរ​នាក់​ដែលមាន​ឈ្មោះ ហង្ស បញ្ញា ហៅ ស្មី​ត និង ឈ្មោះ គឹម ហេង បាន​បញ្ជាក់ថា ពួកគេ​មាន​គ្នា​០៨​នាក់​តែងតែ​ដើរ​ប្លន់​ម៉ូតូ​ដោយ​ប្រើ​ដាវ​សាំ​ម៉ូ​រៃ​កាប់​ទៅលើ​ជនរងគ្រោះ​ដែល​វា​បាន​ជួបប្រទះ​នៅ​ទីកន្លែង​ស្ងាត់​ជាច្រើនលើក។​

      ជាក់ស្តែង​រយៈកាល​កន្ល​ង​មក ពួកវា​បានធ្វើ​សកម្មភាព​ប្លន់ នៅ​ចំណុច​ផ្លូវ​៨២ ផ្លូវ​ចូល​សំណង់​១២​ខណ្ឌទួលគោក​ក្នុងអំឡុង​ខែ​០៩ ឆ្នាំ​២០១៥ យកបាន​ម៉ូតូ​ម៉ាក Let ពណ៌​ស​មិន​ចាំ​សេរី​មួយគ្រឿង ,​លើក​ទី​២- ប្លន់​នៅ​ចំណុច​ខាងជើង​ផ្សារ​ទួល​ទំពូង​ខណ្ឌចំការមន ក្នុងអំឡុង​ខែ​០២ ឆ្នាំ​២០១៦ យកបាន​ម៉ូតូ​ម៉ាក​C125 ពណ៌​ខ្មៅ មិន​ចាំ​សេរី មួយគ្រឿង និង​លើក​ទី​៣ -​ធ្វើ​សកម្មភាព​កាប់​ជនរងគ្រោះ​ប្លន់​យក​ម៉ូតូ​នៅ​ចំណុច​ផ្លូវ​នរោត្តម ជិត វិមានឯករាជ្យ ក៏​ប្រទះ​នឹង​កម្លាំង​ល្បាត​អាវុធហត្ថ​ខណ្ឌដូនពេញ ពួកវា​ព្យាយាម​រត់គេច​តែ​ភ្លាមនោះ​ត្រូវបាន​កម្លាំង​អាវុធហត្ថ​បង្ក្រាបបាន​ទាំងពីរ​នាក់​នៅនឹងកន្លែង​តែម្តង រីឯ​បក្សពួក​ដែល​នៅ​សេសសល់​អាវុធហត្ថ​រាជធានី​ភ្នំពេញ​កំពុង​ស្រាវជ្រាវ​បន្ត​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់