adverise with khmeread 1

​តើ​អ្នកត្រូវការ​ជំនាញ​អ្វីខ្លះ​ដើម្បី​លេង​បាល់ Futsal ម្ខាង ៥ នាក់​យ៉ាង​ស្ទាត់ជំនាញ​?

    ​ដើម្បី​ធ្វើឱ្យ​ការប្រកួត​ម្ខាង ៥ នាក់​ឬក៏​បាល់ទាត់ Futsal កាន់តែ​ល្អ​និង​ស៊ីចង្វាក់​គ្នា អ្នកត្រូវការ​កីឡាករ​ដែលមាន​សមត្ថ​ភាព​ប៉ុនគ្នា​ទាំងអស់​។ ប៉ុន្តែ​នៅក្នុង​ការប្រកួត​បាល់ទាត់​ប្រភេទ​នេះ ជំនាញ​ដែល​មិនសូវ​ចាំបាច់​នោះ​គឺ សមត្ថភាព​លេង​បាល់​វែង​និង​លេង​បាល់​ហោះ​។​

​    ​អ្នក​ត្រូវតែមាន​ល្បឿន ជំនាញ​គ្រប់គ្រង​និង​ពញ្ញា​ក់បាល់ មាន​កែវភ្នែក​សំឡឹងមើល​ហ្គោ​ន សមត្ថភាព​ប៉ះបាល់ ភ្នែក​មើល​ដៃគូ​ឱ្យបាន​រហ័សរហួន និង​សមត្ថភាព​ផ្សេងទៀត​ដើម្បី​ធ្វើឱ្យ​ការប្រកួត​កាន់តែ​រស់​រវើក​។​

​    ​បាល់ទាត់​ម្ខាង ៥ នាក់​នេះ ធ្វើឱ្យ​កីឡាករ​នៅក្នុង​ទីលាន​ប្រឈមមុខ​នឹង​ការសម្រេចចិត្ត​ភ្លាមៗ​។ នៅពេលដែល​អ្នកទទួល​បាន​បាល់ អ្នក​ត្រូវ​ប្រឈមមុខ​នឹង​ជម្រើស​មួយចំនួន​។ ខួរក្បាល​របស់​អ្នក​ប្រតិកម្ម​ដូច​កុំព្យូទ័រ​អ៊ីចឹង​ដែរ​! វា​ដឹងថា វា​ធ្លាប់​ជួបនឹង​ស្ថានការណ៍​បែបនេះ​ពីមុន ហើយ​ព្យាយាម​ស្វែងរក​នូវ​ចម្លើយ​ដ៏​ត្រឹមត្រូវ​។ ដូច្នេះ តើ​អ្នក​គួរតែ​ប៉ះ​ឬក៏​ស៊ុត​? ក្នុងការ​ប្រកួត​បែបនេះ អ្នក​ត្រូវ​ប្រឈមមុខ​ជាមួយ​ស្ថានភាព​បែបនេះ ហើយ​នេះ​គឺជា​អ្វីដែល​អ្នកនឹង​អភិវឌ្ឍ​នៅពេលដែល​អ្នកលេង​វា​ញឹកញាប់​។​

​    ​១. ល្បឿន​
​    ​នៅក្នុង​ការប្រកួត Futsal អ្នក​ត្រូវតែ​ប្រតិកម្ម​ឱ្យ​ឆាប់រហ័ស​ចំពោះ​ការ​វាយបក​របស់​គូប្រកួត​! អ្នក​ត្រូវតែ​ដឹងថា​តើ​មាន​អ្វី​កំពុង​កើតឡើង​នៅ​ជុំវិញ​អ្នក​។ ល្បឿន​គឺ​ជាប់ទាក់ទង​នឹង​ខួរក្បាល​របស់​អ្នក​។ ដងខ្លួន​របស់​អ្នក​ត្រូវតែ​ប​ញ្ចូ​ន​ការសម្រេចចិត្ត​របស់​ខួរក្បាល​ទៅក្នុង​សកម្មភាព​ប្រកួត ដូច្នេះ​ល្បឿន​នៃ​ការគិត​ក៏​ចូល​មកលេង​បាល់​ផងដែរ​។ អ្នក​អាច​អភិវឌ្ឍ​សមត្ថភាព​តាមរយៈ​ការលេង​បាល់​ញឹកញាប់​។ ប្រសិនបើ​អ្នក​ហ្វឹកហាត់​សម្រាប់​ការរត់​ម៉ា​រ៉ា​តុង អ្នក​នឹងមាន​ទម្រង់​រាងកាយ​ល្អ ប៉ុន្តែ​ប្រសិនបើ​អ្នកលេង​បាល់​ម្ខាង ៥ វិញ អ្នកនឹង​ជួប​ការលំបាក​ព្រោះ​វា​ជាការ​ប្រើ​ល្បឿន​ខ្លីៗ​និង​ការសម្រេចចិត្ត​ភ្លាមៗ​។ ដូច្នេះ​ព្យាយាម​លេង​បាល់​ម្ខាង​៥​នាក់​ឱ្យបាន​ច្រើន លោកអ្នក​ក៏​នឹង​ទទួលបាន​ជំនាញ​ក្នុង​ការគិត​បាន​ឆាប់រហ័ស​ផងដែរ​។

​    ​២. ជំនាញ​គ្រប់គ្រង​និង​ពញ្ញា​ក់បាល់​
​    ​តើ​អ្នក​ទប់​បាល់​បានល្អ​ប៉ុនណា​? ជំនាញ​ទប់​បាល់​ដ៏​ប៉ិនប្រសព្វ​គួរតែ​ចាប់ផ្តើម​តាំងពី​អាយុ​ប្រហែល​ជាង ១២ ឆ្នាំ​។ នៅ​អាយុ​នេះ អ្នក​អាច​មើល​ដឹងថា កីឡាករ​ណា​ម្នា​ក់មាន​ជំនាញ​ពី​កំណើត​ឬក៏​ប្រហែល​ជាមាន​ជំនាញ​មធ្យម​ពេញ​មួយជីវិត​។ ប៉ុន្តែ​កុំ​បារម្ភ​អី ប្រសិនបើ​អ្នក​មិនសូវ​ពូកែ អ្នក​នៅតែ​អាច​ហ្វឹកហាត់​ឱ្យ​ពូកែ​បាន​។ តាម​ការអនុវត្តន៍​ការលេង​បាល់ អ្នកនឹង​ចេះ​ស្នៀត​ដែល​អ្នកមាន​ជំនាញ​បំផុត ដូចជា​ញាក់​បាល់ ដក់​បាល់​នឹង​ដើមទ្រូង ឬអ្វី​ផ្សេងទៀត​ដែល​អ្នកមាន​ជំនាញ​តែ​មិនបាន​ហាត់​។ វិធីសាស្ត្រ​នេះ អ្នកនឹង​រៀន​បាល់ទាត់​យ៉ាង​ងាយស្រួល​និង​ឈានទៅដល់​ការអភិវឌ្ឍ​យ៉ាង​ល្អ​ដោយ​ការលេង​បាល់​ម្ខាង ៥ នេះ​។​

​    ​៣. ការ​សំឡឹងមើល​ហ្គោ​ន​
​    ​ម្តងទៀត អ្វីៗ​គឺអាច​រៀន​ដោយ​ការលេង​បាល់​និង​អនុវត្តន៍​ជាប្រចាំ​។ ការ​ស៊ុត​បញ្ចូល​ទី​គឺ​និយាយ​អំពី​ថា​តើ​អ្នក​ចង់​ស៊ុត​បាន​ប៉ុន្មាន​គ្រាប់​។ តើ​វា​មានន័យ​ប៉ុនណា​សម្រាប់​អ្នក​? យក​ពេលវេលា​របស់​អ្នក​ដើម្បី​ហ្វឹកហាត់​ស៊ុត​។ ត្រូវ​ហាត់​ស៊ុត​សំដៅទៅរ​កមុំ ៩០ នៃ​បង្គោល​ទី ទើប​ជំនាញ​ស៊ុត​របស់​អ្នក​ឆាប់​រីកចម្រើន​។​

​    ​៤. ជំនាញ​ប៉ះ​
​    ​ក្នុង​បាល់ទាត់ Futsal អ្នក​គ្មាន​ពេលវេលា​ច្រើន​នោះទេ​។ អ្នក​ត្រូវតែមាន​ជំនឿ​ចិត្ត​នៅពេល​ប៉ះបាល់​។ បញ្ញា​គឺជា​កូនសោ​ដ៏​សំខាន់​។ ក្នុងនាម​ជា​កីឡាករ​ម្នាក់ អ្នក​អាចឆ្លើយតប​ទៅនឹង​ស្ថានភាព​ដែល​អ្នក​ប្រឈមមុខ​បាន​ភ្លាមៗ ដូចជា​ការប៉ះបាល់​រហ័សៗ មិន​ទុក​បាល់​នៅ​នឹង​ជើង​យូរ ហើយ​រត់​ហែក​ដើម្បី​ញែក​ខ្សែការពារ​។ ប្រសិនបើ​អាចធ្វើ​វា​បាន អ្នក​កំពុង​ស្ថិតនៅ​លើផ្លូវ​ដ៏​ត្រឹមត្រូវ​។ បាល់ទាត់​ម្ខាង ៥ បាន​អភិវឌ្ឍ​ទៅលើ​ល្បឿន ដែល​អ្នកនឹង​រកឃើញ​ការប៉ះបាល់​លឿនៗ មិន​ងាយ​ទុក​នៅ​នឹង​ជើង​យូរៗ​នោះឡើយ ហើយ​វា​ធ្វើឱ្យ​អ្នក​ក្លាយជា​អ្នក​ប៉ះ​ដ៏​ល្អ​ប្រសិនបើ​លេង​ជា​លក្ខណៈ​ម្ខាង ៥ នាក់​បាន​ញឹកញាប់​។​

​    ​៥. លេង​ដោយ​ទំនុកចិត្ត​
​    ​ចំណុច​នេះ យើង​ត្រូវ​អនុវត្តន៍​ឱ្យបាន​ច្រើន​! កីឡាករ​កំពូល​ជាច្រើន​ដឹងថា ពួកគេ​នឹងធ្វើ​អ្វី​មុននឹង​ទទួលបាន​បាល់ ដូច្នេះ​បន្ធូរ​អារម្មណ៍​នៅពេល​បាន​បាល់ និង​ព្យាយាម​ងើប​ក្បាល​របស់​អ្នក​ឡើង​និង​ស្វែងរក​មិត្ត​រួម​ក្រុម ហើយ​ក្រុម​របស់​អ្នកនឹង​ទទួលបាន​អត្ថប្រយោជន៍​ពី​អ្នក​យ៉ាងច្រើន នៅពេល​លោកអ្នក​លេង​បាល់​ដោយ​ចិត្ត​ត្រជាក់ និង​ប្រកបដោយ​ទំនុកចិត្ត​៕

adverise with khmeread
ប្រភព៖ ៤៤២

អ្នកនឹងចូលចិត្ត

មតិយោបល់