adverise with khmeread B

ប្រទេស​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​ណែ​នាំឱ្យ​ប្រជាជន​ខ្លួន​ធ្វើការ​ពីរ​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ដោយសារ​វិបត្តិ​អគ្គិសនី​

    ​រដ្ឋាភិបាល​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​បានប្រកាស​ឱ្យធ្វើ​ការ​ពីរ​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​សម្រាប់​វិស័យ​ការងារ​ជា​បណ្ដោះអាសន្ន​ជុំវិញ​កង្វះ​ថាមពល​ប្រើប្រាស់​។​

​    ​នាយករដ្ឋមន្ត្រី​លោក Aristobulo Isturiz ប្រកាសថា ប្រជាជន​គួរតែ​ធ្វើការ​ត្រឹម​ថ្ងៃ​ចន្ទ​និង​អង្គារ​បាន​ហើយ រហូតដល់​វិបត្តិ​ថាមពល​ប្រើប្រាស់​ត្រូវបាន​បញ្ចប់​។​

​    ​ប្រទេស​នេះ​កំពុង​ប្រឈមមុខ​នឹង​វិបត្តិ​ដ៏​ធំ ដោយសារ​ការថយចុះ​នៃ​កម្រិត​ទឹក​យ៉ាងខ្លាំង​នៅ​ទំនប់​វា​រី​អគ្គិសនី​ដ៏​ធំ​របស់ខ្លួន​។​

​    ​យ៉ាងណាមិញ វិធានការ​ប្រកាស​លើ​ទូរទស្សន៍​ប្រទេស​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​ដោយ​លោក Isturiz បាន​ជះ​ឥ​ទ្ធ​ពល​ដល់​អ្នកធ្វើការ​ចំនួន​២​លាន​។​

​    ​ប្រធាន​នា​ធិបតី​លោក Nicolas Maduro បានឱ្យ​បុគ្គលិក​ចំនួន​២,៨​លាន​នាក់​ឈប់សម្រាក​ថ្ងៃ​សុក្រ​ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ភ្លើងអគ្គិសនី​។​

​    ​គាត់​និយាយថា​ប្រទេស​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​បាន​ទទួលរង​ពី​បាតុភូត​អាកាសធាតុ El Nino ហើយនឹង​វិលត្រឡប់​មក​សភាព​ដើម​វិញ​នៅពេល​ដែលមាន​ភ្លៀង​ធ្លាក់​។​

​    ​ម្យ៉ាងវិញទៀត កង្វះខាត​អគ្គិសនី​បានធ្វើឱ្យ​ប្រទេសមួយ​នេះ​មាន​វិបត្តិ​សេដ្ឋកិច្ច​មួយ​បន្ថែមទៀត​ផងដែរ​៕

adverise with khmeread
ប្រភព៖ bbc

អ្នកនឹងចូលចិត្ត

មតិយោបល់