adverise with khmeread 2f81aa4800000578 3367022 image a 36 1450538367294

Fan របស់ Chelsea លើក​បដា​រិះគន់ Hazard, Fabregas និង Costa ដែល​ធ្វើ​ឲ្យ​លោក Mourinho អស់​ការងារ​

​ហ្វូង​អ្នកគាំទ្រ Chelsea មិនបាន​ស្តីបន្ទោស​ឲ្យ​លោក Mourinho រឿង​របូត​លទ្ធភាព​ការពារ​តំណែង​ជើងឯក​ទេ តែ​បែរជា​នាំគ្នា​បាញ់​ឈឺៗ​ដាក់​កីឡាករ​មួយចំនួន​ចំពោះ​រឿងនេះ​ទៅវិញ ខណៈ Chelsea បាន​លុត Sunderland ៣-១ នៅ​ទឹកដី Stamford Bridge កាលពី​យប់​ថ្ងៃ​សៅរ៍​។​

​ប្រិយមិត្ត Chelsea បានបង្ហាញ​ទឹកចិត្ត​គាំទ្រ​របស់ខ្លួន​ឲ្យ​លោក Mourinho បានដឹង​តាមរយៈ​ការស្រែក​ចំអក​ឲ្យ​កីឡាករ Hazard, Fabregas និង Costa ដែល​ចូល​លេង​ក្នុង​ជម្រើស​ដំបូង​ក្នុង​ក្រុម​តោ​ខៀវ​ពេល​ប៉ះ Sunderland​។​

​អ្នកគាំទ្រ​ក្រុម​ម្ចាស់ផ្ទះ​បាន​កាន់​បដា​បង្ហាញ​ការគាំទ្រ​ដល់​លោក Mourinho ដែល​បាន​ចាក​ចេញពី​ក្លឹប​តាមរយៈ "​ការព្រមព្រៀង​គ្នា​ទៅវិញទៅមក​" កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ និង​បាន​ស្រែក​ឈ្មោះ​អតីត​គ្រូបង្វឹក​វ័យ ៥២ ឆ្នាំ​រូបនេះ​រយៈពេល​ប្រហែល ៣២ វិនាទី​នៃ​ការប្រកួត​ទៀតផង​។ 

​ក្រៅពី​កីឡាករ​ទាំងបី​រូប​ខាងលើ អ្នកគាំទ្រ​ក៏បាន​ស្រែក​ចំអក​ឲ្យ​ខ្សែការពារ Ivanovic ផងដែរ បើទោះបីជា​រូបគេ​ខំ​រក​គ្រាប់​បាល់​ឲ្យ​ក្រុម​ក៏ដោយ​។ ក្នុងការ​ប្រកួត​នា​រសៀល​នោះ គេ​ក៏​សង្កេតឃើញ​លោក Guus Hiddink ដែល​ត្រៀម​ដឹកនាំ​តោ​ខៀវ​រហូតដល់​ចុងរដូវ​កាល និង​និមិត្តរូប Chelsea កីឡាករ Didier Drogba ក៏បាន​ចូលរួម​ទស្សនា​ផងដែរ​៕ 

adverise with khmeread
ប្រភព៖ ដេលី​មែ​ល​

មតិយោបល់