adverise with khmeread Unnamed %281%29

ឃាត់​ស្ត្រី​រើស​អេតចាយ​ម្នាក់​មាន​គ្រឿងញៀន ៥​កញ្ចប់​

      ភ្នំពេញ ​៖ ស្ត្រី​អ្នក​រើស​អេតចាយ​ម្នាក់​ត្រូវបាន​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ស្រះចក​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៥​ និង​៣០​នាទី​ល្ងាច​ ថ្ងៃទី​២៦​ ខែមេសា​ ឆ្នាំ​២០១៦​ នៅត្រង់ចំណុច​ភូមិ​3 ក្រុម​39 ផ្លូវ​សហ​ព​ន្ធ័​រុស្ស៊ី សង្កាត់​ស្រះចក ខណ្ឌដូនពេញ។

      ប៉ូលិស​បានឱ្យដឹងថា សង្ស័យ​ម្នាក់​ដែល​ឃាត់ខ្លួន ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ឈ្មោះ ​វ៉ាន រ៉េ​ន ​ភេទ​ស្រី​អាយុ​20​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ភូមិ​3​ ក្រុម​39 ផ្លូវ​សហ​ព​ន្ធ័​រុស្ស៊ី សង្កាត់​ស្រះចក ខណ្ឌដូនពេញ។

      ចំណែក​វត្ថុតាង​ថ្នាំញៀន​ម៉ា​ទឹកកក​ចំនួន​05​កញ្ចប់​តូច ,​លុយ​ខ្មែរ​ចំនួន​125000​រៀល​(​ដប់​ពីរម៉ឺន​ប្រាំ​ពាន់​រៀល​),​ទូរស័ព្ទ​ចំនួន​ពីរ​គ្រឿង មួយគ្រឿង​ម៉ាក samsung ពណ៌​ស​ដែល​លេខ​ទូរ ស័ព្ទ​087 71 39 84 និង​មួយគ្រឿង​ទៀត​ម៉ាក​ស៊ីន​តិច ពណ៍​ស​ដែលមាន លេខ​ទូរស័ព្ទ​069600131, ប្រអប់​ដែក​ពណ៌​បៃតង​ចំនួន​មួយ​សំរាប់​ដាក់​គ្រឿងញៀន​។​

       ប៉ូលិស​បន្តថា​ដោយ​អនុវត្តតាម​ការបញ្ជារ​បស់​លោក ​ហួត ចាន់​យ៉ា​រ៉ា​ន់ អធិការនគរ​បាល​​​ខ​ណ្ឌ​ដូនពេញ ​ដើម្បី​ឲ្យ​កម្លាំង​នគរបាល​ប៉ុ​ស្តិ៍​ទាំងអស់​ត្រូវ​ចេញ​ល្បាត​ទ្រោល​សភាពការណ៍​ទប់ស្កាត់​រាល់​បទល្មើស​នៅក្នុង​មូលដ្ឋាន​ដូច្នេះ​កម្លាំង​ប៉ូលិស​ប៉ុ​ស្តិ៍​ស្រះចក​ បានចេញ​ល្បាត​នៅក្នុង​មូលដ្ឋាន​ស្រាប់តែ​ទទួលបាន​ព័ត៌មាន​ថា​មាន​ស្ត្រី​ដើរ​រើស​អេតចាយ​ម្នាក់​ដើរ​ជួញដូរ​គ្រឿងញៀន​ ដែល​កម្លាំង​តាម​ស្រាវជ្រាវ​ជា​យូរ​មកហើយ​នោះ៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់