adverise with khmeread 7cb617f8 12f9 4061 94bf 61a23039b9e5

គាស់​ទ្វារ​រោងចក្រ ប៉ង​លួច​ ឃាត់ខ្លួន​៥​នាក់​

     ភ្នំពេញ ៖ ជនសង្ស័យ​៥​នាក់ បានធ្វើ​សកម្មភាព​គាស់​ទ្វារ​រោងចក្រ​ដើម្បី​លួច​យក​ទ្រព្យសម្បត្តិ តែ​ត្រូវ​សន្តិសុខ​យាម​ក្នុង​រោងចក្រ​ឃើញ​ទាន់​ចាប់​យកមក​ប្រគល់ឱ្យ​សមត្ថកិច្ច​តែម្តង។ 

     ករណី​ឃាត់ខ្លួន​នេះ បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១១ ​និង​៤០​នាទី​យប់​ថ្ងៃទី​២៦ ​ខែមេសា ឆ្នាំ​២០១៦ ក្នុង​រោងចក្រ កាត់ដេរ​មួយ​តាមផ្លូវ​ណត​ប្រ៊ី​ត ភូមិ​៦ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។ 

     ប៉ូលិស​ខណ្ឌ​សែន​សុខ​និយាយថា រោងចក្រ​កាត់ដេរ​ដែល​ពួកគេ​កាត់​សោ​ទ្វារ​ប៉ង​លួចឈ្មោះ​"​រោងចក្រ​កាត់ដេរ​ជីន​វីន​" ត្រូវបាន​ជនសង្ស័យ​៥​នាក់​ក្នុងនោះ​មាន​សន្តិសុខ​៣​នាក់​រួមជាមួយ​ចោរ​ពី​ក្រៅ​២​នា​ន់​បានធ្វើ​សកម្មភាព​កាត់​សោ​គាស់​ទ្វារ​រោងចក្រ​។ តែ​ត្រូវ​សន្តិសុខ​ចាប់បាន​ដោយ​ដកហូត​បាន​ន្ត្រៃ​កាត់​ដែក​ធំ​មួយ​,​កន្ត្រៃ​តូច​២,​ទួ​ណឺ​វិ​ស​៤, ពិល​១​និង​កូនសោ​លេខ​៨​មួយ។ 

     បច្ចុប្បន្ន​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ចាត់ការ​តាម​នីតិវិធី៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់