adverise with khmeread C6fefdd3 eec1 4755 aae2 7c3b044d6a39

លួច​យក​ម៉ូតូ​ភ្លាម​ប៉ូលិស​ស្រុក​សំរោង​ដេញចាប់បាន​ភ្លែត

    តាកែវ ៖ ជន​ស្ស័​យម​នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​សំរោង​ឃាត់ខ្លួន​នា​ថ្ងៃទី​២៧ ខែ​មេសា ​ឆ្នាំ​២០១៦ ម៉ោង៩ និង​៣០​នាទី​ព្រឹក​បន្ទាប់ពី​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​មួយគ្រឿង​នៅ​ចំណុច​ភូមិ​ដក់ពរ ឃុំ​រវៀង ស្រុក​សំរោង ខេត្តតាកែវ។​

    ប៉ូលិស​និយាយថា ដំបូង​មាន​ករណី​លួច​ម៉ូតូ​គុប​ចង្កៀង​ជ្រុង ពណ៌​ទឹកប៉ិច​ផ្លាកលេខ ភ្នំពេញ 1BM -9734 របស់​ឈ្មោះ ង៉ែត សុ​ផានី ភេទ​ប្រុស អាយុ៤៣ឆ្នាំ​នៅ​ភូមិ​ដក់ពរ ឃុំ​រវៀង ស្រុក​សំរោង ខេត្តតាកែវ។​

    បន្ទាប់ពី​ទទួល​ណ្តឹ​ង​ភ្លាម​ប៉ូលិស​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ ឡេង ស​ម្ភ​ស្ស ភេទ​ប្រុស អាយុ២៦ឆ្នាំ នៅ​ភូមិ​ថ្លុក​ដូនទុំ ឃុំមាន​កាម ស្រុក​ព្រៃកប្បាស ខេត្តតាកែវ រួច​បញ្ជូនទៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ដើម្បី​ក​សា​សំណុំ​រឿង​តាម​នីតិវិធី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់