adverise with khmeread Maxresdefault

ធ្វើឱ្យ​អ៊ី​ន​ធឺ​ណេ​ត​ដើរ​លឿន​តាមរយៈ​ការប្រើ CMD នៅលើ​កុំព្យូទ័រ​

    ​ជារឿយៗ​យើង​មាន​បញ្ហា​អ៊ី​ន​ធឺ​ណេ​ត​ដើរ​យឺត ហើយ​យើង​មិនដឹង​ធ្វើ​បែបណា​ឱ្យ​វា​ដើរ​លឿន​នោះទេ​។ យើង​បាន​សាកល្បង​ធ្វើ​អ្វីៗ​ជាច្រើន​ដូចជា Restart ឧ​បរ​កណ៍​របស់​ពួកយើង ឬក៏ Router ហើយ​បន្ទាប់មក​រង់ចាំ​រហូត​ដល់​អ៊ី​ន​ធឺ​ណេ​ត​ដើរ​លឿន​។​

​    ​បើសិនជា​វា​មិន​ដំណើរការ យើង​តេ​ទៅ​អ្នកផ្គត់ផ្គង់​សេវាកម្ម​អ៊ី​ន​ធឺ​ណេ​ត ហើយ​ជាទូទៅ​យើង​បាន​ប្ដូរ​ក្រុមហ៊ុន​អ៊ី​ន​ធឺ​ណេ​ត​ដើម្បី​ទទួលបាន​ល្បឿន​លឿន​។​

​    ​ឈប់​សិន​! កុំ​ដូរ​ក្រុមហ៊ុន ឬ Router ថ្មី នេះ​ជា​វិធី​ខ្លះ​និង​ល្បិច​ដើម្បី​បង្កើនល្បឿន​អ៊ី​ន​ធឺ​ណេ​តរបស់​អ្នក​។​

​    ​១. ពិនិត្យមើល​ល្បឿន​អ៊ី​ន​ធឺ​ណេ​ត ដោយ​ការប្រើ​នូវ CMD Ping ។ វាយ​ពាក្យ ping -t 192.168.1.1 ( លេខ 192.168.1.1 នេះ​ត្រូវ​ប្រាកដថា​ជា Default Gate របស់ Router អ្នក​)​។​

​    ​២. ទាញយក IP ថ្មី​។ វាយ​ពាក្យ ipconfig /renew ទៅក្នុង CMD ជាការ​ស្រេច​។​

​    ​៣. ប្រើ Flushdns ដើម្បី​បង្កើនល្បឿន​អ៊ី​ន​ធឺ​ណេ​ត​។ វា​ពាក្យ ipconfig /flushdns ទៅក្នុង CMD​។​

​    ​៤. បង្កើនល្បឿន​ដោយ​ប្រើ Netsh int tcp ។ សូម​វាយ​ពាក្យ netsh int tcp ដើម្បី​ត្រួតពិនិត្យ​មើលថា​តើ​ការកំណត់​របស់​អ្នក​ដូច​ក្នុង​រូប​ដែរឬទេ​។​

​    ​៥. ក្នុងករណី Receive Window Auto-Tuning Level ត្រូវបាន​បិទ សូម​វាយ​ពាក្យ netsh int tcp set global autotuninglevel=normal ក្នុង CMD​។​
​    ​៦. ចុងក្រោយ​វាយ​ពាក្យ netsh interface tcp show heuristics បន្ទាប់មក​វាយ​ពាក្យ netsh interface tcp set heuristics disabled ជាការ​ស្រេច​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់