adverise with khmeread 1

​អតីត​មេ​ចុងភៅ​ជនជាតិ​ជប៉ុន​និយាយថា គីម ជុង​អ៊ុន បាញ់​មី​ស៊ី​ល​បញ្ចេញ​កំហឹង និង​គ្មាន​ចេតនា​បង្ក​សង្គ្រាម​អ្វី​ឡើយ​

​    ​មេដឹកនាំ​ផ្តាច់ការ​របស់​ប្រទេស​កូរ៉េខាងជើង លោក គីម​ជុង​អ៊ុន គ្មាន​បំណង​ចាប់ផ្តើម​សង្គ្រាម​នុយគ្លេអ៊ែរ​នោះទេ ប៉ុន្តែ​គាត់​គ្រាន់តែ​បាញ់​ក្បាល​គ្រាប់​មី​ស៊ី​ល​នៅពេលដែល​គាត់​ខឹង​ប៉ុណ្ណោះ នេះ​បើ​យោងតាម​អតីត​ចុងភៅ​របស់គាត់​។​

​    ​លោក គេ​ន​ជី​ហ្វូ​ជី​ម៉ូតូ អតីត​មេ​ចុងភៅ​ស៊ូ​ស៊ី​របស់លោក គីម​ជុងអ៊ីល បាន​និយាយថា លោក គីម​ជុង​អ៊ុន បាន​បញ្ជា​ឱ្យ​បាញ់​មី​ស៊ី​ល​នៅពេលដែល​គាត់​មិន​សប្បាយចិត្ត​អំពី​គោលនយោបាយ​យោធា​របស់​សហរដ្ឋអាមេរិក​និង​ការដាក់ទណ្ឌកម្ម​អន្តរជាតិ​ប្រឆាំង​កូរ៉េខាងជើង​ប៉ុណ្ណោះ​។​

​    ​ការអត្ថាធិប្បាយ​របស់​លោក​បាន​កើតឡើង​មុនពេល​គណៈបក្ស​ពលករ​កូរ៉េខាងជើង​ធ្វើ​សមាជ​ជា​លើកដំបូង​ក្នុង​រយៈពេល ៣៦ ឆ្នាំ ខណៈ​នយោបាយ​គ្រាប់បែកនុយគ្លេអ៊ែរ​រប​ស់លោក គីម​ជុង​អ៊ុន ត្រូវបាន​រំពឹងថា នឹងត្រូវ​បានអនុម័ត​។​

​    ​លោក គេ​ន​ជី​ហ្វូ​ជី​ម៉ូតូ ជនជាតិ​ជប៉ុន ដែល​កាលពីពេល​ថ្មីៗ​នេះ​បាន​វិលត្រឡប់​ទៅ​ស្រុកកំណើត​របស់គាត់​បន្ទា​ប់​ដំណើរ​កម្សាន្ត​នៅ​ទីក្រុង​ព្យុងយ៉ាង បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ថា ការសម្រេចចិត្ត​លើ​យោធា​របស់លោក គីម​ជុង​អ៊ុន ត្រូវបាន​ធ្វើឡើង​ដោយ​ឯកឯង​និង​គ្មាន​ការគ្រោងទុក​។​

​    ​លោក ហ្វូ​ជី​ម៉ូតូ ក៏​ព្រួយបារម្ភ​ផងដែរ​ថា ការធ្វើ​តេស្ត​អាវុធ​នុយគ្លេអ៊ែរ​របស់​លោក គីម​ជុង​អ៊ុន គឺ​មិនសូវមាន​យុទ្ធសាស្ត្រ​ប៉ុន្មាន​ទេ ប៉ុន្តែ​ត្រូវបាន​ធ្វើឡើង​ផ្អែក​តាម​អារម្មណ៍​របស់គាត់​ទាំងអស់​។​

​    ​លោក​បាន​ប្រាប់​កាសែត​ជប៉ុន Mainichi Shimbun ទៀតថា មេដឹកនាំ​កូរ៉េខាងជើង​រូបនេះ​គ្មាន​បំណង​ចាប់ផ្តើម​សង្គ្រាម​នោះទេ​។​

​    ​លោក គេ​ន​ជី​ហ្វូ​ជី​ម៉ូតូ បានចាប់ផ្តើម​ធ្វើការ​ឱ្យ​លោក គីម​ជុងអ៊ីល នៅក្នុង​ឆ្នាំ ១៩៨២ ហើយ​បាន​ក្លាយជា​មេ​ចុងភៅ​ម្ហូប​ស៊ូ​ស៊ី​ដោយផ្ទាល់​អស់​រយៈពេល ២០ ឆ្នាំ ក៏ដូចជា​មិត្ត​ជិតស្និទ្ធ​មួយរូប​សម្រាប់​លោក គីម​ជុង​អ៊ុន និង​បងប្រុស គីម ជុង​ឈុ​ល​ផងដែរ​។​

​    ​គាត់​បាន​ចាក​ចេញពី​កូរ៉េខាងជើង​កាលពី​ឆ្នាំ ២០១១ ប៉ុន្តែ​បាន​ត្រឡប់​ទៅវិញ​ជា​ច្រើនដង​ផងដែរ ហើយ​គាត់​តែងតែ​ត្រូវបាន​សម្ភាសន៍​អំពី​ទំនាក់ទំនង​របស់គាត់​ជាមួយ​មេដឹកនាំ​ផ្តាច់ការ​ដ៏​អាថ៌កំបាំង​រូបនេះ​ផងដែរ​៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់