adverise with khmeread 667b2cf6 abab 4e9e 8938 93b3e172f56c

ធាតុអាកាស​ក្តៅ​ខ្លាំង​អាចធ្វើ​ឲ្យ​មាន​ជំងឺ​ច្រើន​មុខ

       ភ្នំពេញ ៖​ ​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​អៈ​អាង​ថា ខណៈ​អាកាសធាតុ​ឡើង​កំដៅ​នៅ​ប្រទេស​កម្ពុជា​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កំពុងតែ​រង​គ្រោះ​ដោយ​ជំងឺ​តប់​ប្រ​ម៉​ល់​ឬ​ហៅថា​ជំងឺស្ត្រេស និង​ជំងឺ​ហត់ ដែល​ទាមទារ​ឲ្យ​ពួកគាត់​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​បញ្ហា​សុខភាព​។​

      លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២៧ មេសា​នេះ​ថា វិធានការ​ដើម្បី​ឆ្លើយតប​ជំងឺ​ខាងលើនេះ គឺ​ប្រជាពលរដ្ឋ​ត្រូវ​ងូតទឹក​ឲ្យ​បាន​ញឹកញាប់​និង​ផឹកទឹក​ឲ្យ​បាន​ច្រើន គួបផ្សំ​និង​ការ​ស្រោច​ទឹក​នៅ​ជុំវិញ​បរិវេណ​លំនៅដ្ឋាន​ដើម្បី​ផ្តល់​ភាព​ត្រជាក់​នៅក្នុង​ផ្ទះ។​

      លោក​វេជ្ជបណ្ឌិត បន្តថា បច្ចុប្បន្ននេះ​ក្រសួង​មិនទាន់​ទទួលបាន​នូវ​ព័ត៌មាន​ជុំវិញ​ការផ្ទុះ​នូវ​ជំងឺឆ្លង​នៅក្នុង​រដូវក្តៅ​នេះ​ទេ។ ប៉ុន្តែ​ប្រសិនបើ​មាន​ករណី​ផ្ទុះ​ករណី​ជំងឺឆ្លង​នោះ គឺ​ក្រសួង​សុខា ភិ​បាល​បាន​ត្រៀម​នូវ​វិធានការ​ទប់ស្កាត់​រួចរាល់​អស់ហើយ តាមរយៈ​ការផ្សព្វផ្សាយ​អប់រំ​ប្រជាពលរដ្ឋ​ពី​វិធាន​ការបង្កា និង​ត្រៀម​នូវ​ឧស​ថ​ក្នុងការ​ព្យាបាល​នៅតាម​មណ្ឌល​សុខភាព​នៅ​ទូទាំងប្រទេស​។​

      ក្នុងពេលដែល​អាកាសធាតុ​បាន​ឡើងដល់​៤១​អង្សារ​នេះ ប្រជាពលរដ្ឋ​មកពី​ខេត្ត មួយចំនួន​បានលើកឡើង​ថា ការឡើង​កម្តៅ​នេះ ធ្វើ​ឲ្យ​ពួកគាត់​ពិបាក​រស់នៅ និង​ប្រកបមុខរបរ​ស៊ី​តែម្តង។​

      គួររំលឹកថា ក្រសួងសុខាភិបាល​កាលពី​ថ្ងៃទី​២៦ មេសា បានចេញ​សេចក្តីជូនដំណឹង​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ជាពិសេស​កុមារ និង​ជន​ចាស់ជរា ប្រុងប្រយ័ត្ន​និង​ការពារ​ពី​ជំងឺ​ដែល​អាច​កើតមាន​ដោយសារ​អាកាសធាតុ​ក្តៅ​ខ្លាំង​ដែលមាន​ផលប៉ះពាល់​អាច​បណ្តាល​ឲ្យ​ស្លាប់​បាន។

      ការប្រែប្រួល​អាកាសធាតុ​កើនឡើង​កម្តៅ​ខុសពី​ធម្មតា​នេះ ដែល​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្លាប់ ដោយសារ​ជំងឺ​បេះដូង សួត និង​ជំងឺ ឆ្លង​ផ្សេងៗ ព្រមទាំង​ខ្វះ​ចំណី​ដោយសារ​មាន​ភាពរាំងស្ងួត​គឺ​មិន​អាចធ្វើ​ការដាំដុះ​បាន។​

       ក្រសួង​ក៏បាន​អំពាវនាវ​ផងដែរ​ឲ្យ​ប្រជាជនមាន​ការប្រុងប្រយ័ត្ន​ចំពោះ​រោគសញ្ញា​មួយចំនួន​ដូចជា​អស់កម្លាំង​ដោយសារ​កម្តៅថ្ងៃ ការប៉ះពាល់​ស​សៃ​ឈាម​ក្នុង​ខួរក្បាល ជំងឺ​ស្បែក​ឡើង​ក្រហម​-​ក្តៅ និង​ស្ងួត ឈឺក្បាល វិលមុខ ធី​ង​ធោ​ង បាត់បង់​ការបញ្ចេញ​ញើស ខ្សោយ​សាច់ដុំ​ឬ​រមួលក្រពើ ក្អួត​-​ចង្អោរ បេះដូង​ដើរ​ញាប់ ដកដង្ហើម​ញាប់​ និង​ថប់ៗ​មានការ​ផ្លាស់ប្តូរ​អត្តចរិត​ដូចជា​វង្វេងវង្វាន់ និង​ដើរ​ទ្រេតទ្រោត ហើយ​អាច​បាត់បង់​ស្មារតី ខួច​ខួរក្បាល ឬ​អាច​បាត់​បងជីវិត​ផងដែរ​។​

       ចំណែក​ក្រសួង​ធនធានទឹក និង​ឧ​ត្តុ​និយម​ធ្លាប់​បញ្ជាក់ថា ការឡើង​កម្តៅ​នេះ អាច​បន្ត​អូសបន្លាយ​យូ ខណៈដែល​ក្រសួង​ព្យាករណ៍​ថា កម្ពុជា​នឹងមាន​ភ្លៀង​ធ្លាក់​គ្រប់គ្រាន់​វិញ​នៅ​ចុងខែ​កក្កដា​ខាងមុខនេះ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់