adverise with khmeread 60

នរក​ទាំង​រស់​! ផឹក​គីង្គក់ ហ៊ីង និង​ត្រី​ទាំង​រស់​!

    ​សព្វថ្ងៃ​មនុស្ស​ចូលចិត្ត​ផឹក​អ្វី​ចម្លែកៗ ក្នុងនោះ​មាន ទឹក​ក្តៅ​ម្ទេស​ហុយ ទឹក​ធ្យូង បូករួម​ជាមួយ​ប្រភេទ​ភេសជ្ជៈ​ប្រូតេអ៊ីន​ចម្លែកៗ​គ្រប់​ប្រភេទ​ជាច្រើន​ទៀត​។ 

​    ​ត្រូវ​ហើយ មនុស្ស​ពូកែ​សាកល្បង​អ្វីដែល​ថ្មី ប៉ុន្តែ​មនុស្ស​តិចតួច​ណាស់​ហ៊ាន​សាកល្បង​ផឹកទឹក​ដែលមាន​សត្វ​ល្មូ​ន​រស់​។ 

​    ​វីដេអូ​មួយ​បានបង្ហាញ​បុរស​ជនជាតិ​ចិន​ម្នាក់​សាកល្បង​ផឹកទឹក​មួយ​កែវ​ដែល​ផ្ទុក​ត្រី គីង្គក់ និង​ហ៊ីង​ទាំង​រស់​។ បុរស​ម្នាក់នេះ​មកពី​ទីក្រុង​សេន​យ៉ាង ខេត្ត​លាវ​នី​ង​។ 

​    ​បុរស​ម្នាក់នេះ​បាន​និយាយប្រាប់​អ្នកមើល​វីដេអូ​ថា "​តោះ​ប្រជែង​ដោយ​ភាពក្លាហាន​ទាំងអស់គ្នា​។ រាប់​សិន គីង្គក់​មួយ ពីរ បី បូក​ត្រី​មួយ និង​ហ៊ីង​ច្រើន​ទៀត​...​មើល​នែ៎​វា​ធំៗ​ខ្លាំងណាស់​។ ឃើញ​ទេ​? តោះ​សាក​ផឹក​វា​សិន​"​។ 

​    ​បន្ទាប់មក​បុរស​នេះ​ក៏​ផឹក​យក​សត្វ​ទាំងអស់​ចូល​ពោះ​ធ្វើ​ព្រងើយ​៕ 

 

adverise with khmeread
ប្រភព៖ dailymail

អ្នកនឹងចូលចិត្ត

មតិយោបល់